ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យល់ស្របតាមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ សញ្ជាតិខ្មែរតែមួយគត់ ។ យោងតាមព្រះរាជសាររបស់ ព្រះមហាក្សត្រ នាថ្ងៃទី១១ ខែតុលា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ករណីកូវីដ-១៩ ជាបញ្ហាប្រឈម ក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប មានវិធានការ ការពាររួចហើយ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប នាថ្ងៃទី១១ ខែតុលា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបើកចំហទទួលយកសំណើ និងការលំបាកនានា របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់ភ្លាមៗ កុំទុកអូសបន្លាយយូរ ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ធំថ្មី នាសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ សម្ដេច...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញ ប្រតិកម្មលើអត្ថបទសារព័ត៌មានដឺហ្គាឌីយែន (the Guardian) របស់ចក្រភពអង់គ្លេស ដែលបានសរសេរខុសធ្វើឲ្យ ប៉ះពាល់ដល់តម្លៃ និងកិត្តិយសសម្តេចតេជោនោះ លោក អេលីសាបែត រីបប៊ែន (Elisabeth Ribbans) អ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន របស់សារព័ត៌មាននេះ បានបង្ហាញការសោកស្តាយ ដែលធ្វើឲ្យប៉ះពាល់សម្តេច ។...
ប្រជាពលរដ្ឋនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងអាជ្ញាធរភូមិ-ឃុំ បានសម្តែងការខកចិត្ត ខណៈរឿងដីចំណីផ្លូវសម្រាប់ប្រើប្រាស់រួម មិនដោះស្រាយគ្នា បែរជាអាងទឹកលុយ និងអាងខ្នងប្អូនជាប៉ូលិស ជានាយរងពន្ធនាគារខេត្តព្រៃវែង ទើប លោក ជុំ សុខុន និងប្រពន្ធ ហ៊ានប្តឹងលោក ម៉េត ឈុន ជាអ្នកភូមិជាមួយគ្នាទៅតុលាការ។ អ្នកស្រី លឹម...
ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចបើកទ្វាររំដោះទឹក ចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀង នៅតែបន្តធ្លាក់រយៈពេល ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្ត ធ្វើឲ្យលំហូរទឹកចូល ក្នុងស្តុកទឹកទំនប់វារីអគ្គិសនី នេះកើនឡើង ៕
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ខ្មែរ និង ចិន ចំនួន ២នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភំ្នពេញ កាលពីឆ្នាំ ២០១៨ កាត់ទោសជាប់ពន្ធធានាគារកំណត់ ក្នុងម្នាក់ៗ ពី១៣ ទៅ ២៣ ឆ្នាំ...
ភ្នំពេញ៖ ក្នុងពិធីបើកយុទ្ធនាការ នៃការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌ៦ នារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ តុលានេះតទៅ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាអនុវត្តន៍បានការ ចាក់វ៉ាក់សាំងមួយយ៉ាងល្អ ហើយបណ្តាប្រទេសមួយចំនួន ហាក់បានកំពុងអនុវត្តន៍តាមផងដែរ។ សម្តេច ទៀ បាញ់ ក៏បានថ្លែងបន្តឲ្យក្រុមការងារ...
ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំថ្មី ទើបទទួលភារកិច្ចនាពេលនេះ បានប្ដេជ្ញាចិត្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងជំរុញឲ្យផុលផុស ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តកំពង់ធំថ្មី ក្រោមអធិតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១...
ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូង ខេត្តកំពង់ចាម កាលពីឆ្នាំ ២០១៦ កាត់ទោសដាក់ ពន្ធធានាគារកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី រក្សាទុក...