ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងសុខាភិបាល បានសម្ដែងក្ដីសង្ឃឹមថា ប្រជាពលរដ្ឋអាចចេញពីប្រអប់កូវីដ-១៩ បានភ្លាមៗ នៅពេលបន្តអនុវត្តវិធានាការ ៣ការពារ និង៣កុំ ត្រឹមត្រូវ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា...
ភ្នំពេញ៖ ប្រធានសមាគមសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានរំលឹកពីសម្តេចក្រុមព្រះ ពេលព្រះអង្គ គង់ជាព្រះប្រធានរដ្ឋសភា ដោយព្រះអង្គធ្លាប់មានព្រះបន្ទូលថា ប្រទេសរបបសភានិយម មិនចាំបាច់កំណត់អាណត្តិ នាយករដ្ឋមន្ត្រីឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោក សយ សុភាព បានសរសេរថា «ខ្ញុំបានសួរសំណួរបែបនេះយូរហើយ...
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលគណៈកម្មការប្រតិបត្តិសមាជិកសមាជិកានៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជារួមមានវិនិយោគិនពាណិជ្ជករ ផលិតករ ម្ចាស់សំណង់ អ្នកសាងសង់ អ្នកអភិវឌ្ឍន៍អចលនវត្ថុ អ្នកវិជ្ជាជីវៈ ក្នុងវិស័យសំណង់ អ្នកជំនាញក្នុងវិស័យសំណង់ អ្នកគ្រប់គ្រងសំណង់ សេវាករ កម្មករ និងយុវជន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកពីសម័យ កាលខុសគ្នា២ រវាងបរិបទកូវីដ១៩ និងសម័យខ្មែរក្រហម ។ ការដែលសម្ដេចរំលឹកបែបនេះ បន្ទាប់ពីចៅប្រុសទី២០ បានផ្ញើ រូបថតនិងសារសំឡេងមកថា (លោកតា ចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ...
បរទេស៖ កាលពីថ្ងៃទី ២ ខែតុលា នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកអាមេរិក បានប៉ះទង្គិចជាមួយនឹងវត្ថុមួយ ដែលមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian...
ភ្នំពេញ ៖ តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាព សិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ក្នុងកិច្ចពិភាក្សា របស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ។ កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ដោយមានរដ្ឋចំនួន៣១ ចូលរួមថ្លែងបទអន្តរាគមន៍។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងសមាភាព គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការតែងតាំងសមាភាព គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន,...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមាន ដកមុខតំណែង និងបណ្ដេញចេញពីគណបក្ស ចំពោះ មេទ័ព មេប៉ូលិសឬអ្នកធំក្នុងជួររាជរដ្ឋាភិបាល បើសិនបន្ដប្រើប្រាស់រថយន្ដអត់ពន្ធ។ ការអនុវត្តនេះ ចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខតទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាថ្ងៃទី៨...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាន នៅកដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានជួយសង្គ្រោះ និងបានព្រលែងចូល ទៅក្នុងព្រៃធម្មជាតិវិញ ប្រកបដោយសុវត្ថិភាព។ តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ...