ព័ត៌មានជាតិ

សម្ដេចតេជោ៖ ខួបចៅ ក្នុងសម័យកាលកូវីដ ប្រសើរជាងឪពុក របស់ចៅ ដែលកើត ក្នុងគុកឥតជញ្ជាំង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកពីសម័យ កាលខុសគ្នា២ រវាងបរិបទកូវីដ១៩ និងសម័យខ្មែរក្រហម ។ ការដែលសម្ដេចរំលឹកបែបនេះ បន្ទាប់ពីចៅប្រុសទី២០ បានផ្ញើ រូបថតនិងសារសំឡេងមកថា (លោកតា ចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានលើកឡើងថា «ភ្ញាក់ពីដំណេក ឃើញចៅប្រុសទី២០ផ្ញើ រូបថតនិងសារសម្លេងមកថា (លោកតា ចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)»។

សម្ដេចគូសបញ្ជាក់ថា «មើលរូបថតនិងស្តាប់សារសម្លេងចៅ ហើយនឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលឪពុករបស់គេកើតឡើងគ្មាន ឪពុកនៅក្បែរ គ្មានចំណីអាហារសម្លឹង ឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូន ក្បត់អង្គការ។ ពេលជួបឪពុកហើយហៅ ឪពុកថាជាពូរហូតដល់២ខែ»។

សម្ដេចបញ្ជាក់ថា «ខួបកំណើតរបស់ចៅ គម្រប់៣ឆ្នាំចូល៤ឆ្នាំ ពិតមែនតែស្ថិតក្នុងដំណាក់ការកូវីដ មិនអាចមកជួបជីដូនជីតា បានតែចៅនៅតែមាន ភាពប្រសើរជាងឪពុក របស់ចៅដែលកើត ក្នុងគុគឥតជញ្ជាំង។ ជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន» ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top