ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច បិទខ្ទប់ផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ដែលមានអាជីវករ វិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៣៩នាក់ទៀត ជាសះស្បើយ ចំនួន៥៣០នាក់ និងស្លាប់ចំនួន១៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៣០នាក់ និងអ្នកដំណើរពីបរទេសចំនួន១០៩នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៩ ៩២៦នាក់ អ្នកជាសះស្បើយចំនួន១០១ ១៨៥នាក់ និងអ្នកស្លាប់ចំនួន២ ២៦១នាក់៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ចំនួន១១ ចំណុចដើម្បីបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល រាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ គណៈគ្រប់គ្រង និងគ្រូបង្រៀន ចំនួន ១៩៧នាក់ មកពីវិទ្យាល័យធនធាន ចំនួន៣ វិទ្យាល័យ ទទួលបានការបណ្ដុះបណ្ដាល របៀបបង្រៀន ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងអប់រំ នាថ្ងៃ២៧ កញ្ញា។ វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្រៀន ចំនួន ១៩៧នាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមប្រជុំជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងបី។ កិច្ចប្រជុំមេដឹកនាំកំពូល វៀតណាម-កម្ពុជា-ឡាវ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៥ បាននាំយកថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន...
បរទេស៖ ឧត្តមសេនីយ៍ Gholam Ali Rashid មេបញ្ជាការបញ្ជាការដ្ឋាន Khatam ol-Anbia ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា កងទ័ពដែលទទួលការបណ្តុះបណ្តាលពីយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និង ប្រទេសអាហ្វហ្គានីស្ថាន គឺបរាជ័យក្នុងការប្រយុទ្ធប្រឆាំងភេរវករនៅក្នុងប្រទេសទាំងនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Rashid...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ វ៉ាក់សាំងទាំងនេះ ទុកសម្រាប់ ចាក់ជូន កុមារអាយុ ៦ ឆ្នាំ...
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីជំនន់ទឹកភ្លៀង នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ក្នុងពេលស្ថានភាព ទឹកជំនន់ ដែលកំពុងគំរាមគំហែង តាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ...
ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង នៅតែបន្តហក់ឡើង ជាបន្តបន្ទាប់ ក្នុងស្រុក/ក្រុងមួយចំនួន បណ្តាលឲ្យប៉ះពាល់ ដល់ជីវភាពរនៅប្រចាំថ្ងៃ ផ្ទះសម្បែង និងផលដំណាំមួយចំនួនផងដែរ ។ ក្នុងឱកាសចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងចែកអំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ...