ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃដ៏ធំចំនួន ២ដែលមួយឈ្មោះថា Windy និង KNP Complex បានឆេះរោលរាលនៅក្នុងបរិវេណសួនឧទ្យានជាតិ និងព្រៃឈើ Sequoia នៅក្នុងទឹកដីនៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយបានឆេះរាលដាលលើផ្ទៃដី១៨.០៧៥អារ និង ២១.៧៧៧អារ ដែលជាតួលេខត្រូវបានគេរំពឹងទុកដូច្នេះ គិតត្រឹមថ្ងៃអាទិត្យ ។...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ពលរដ្ឋចន្លោះពី៥.០០០នាក់និង១០.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ បន្ទាប់ពីភ្នំភ្លើងមួយបានចាប់ផ្តើមផ្ទុះឡើង នៅលើដែនកោះ La Palma នៃកោះ Canary ប្រទេសអេស្ប៉ាញ កាលពីរសៀលថ្ងៃអាទិត្យ ។ ក្រុមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ការជម្លៀសខ្លួន បានចាប់ផ្តើមឡើងនៅក្នុងពេលនៃការផ្ទុះឡើងដែលចាប់ផ្តើមនៅម៉ោង ៣និង១២នាទីល្ងាច ម៉ោងក្នុងស្រុក នៅពេលភ្នំភ្លើង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ ឲ្យខិតខំអភិវឌ្ឍន៍ចំណេះដឹងបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ខណ:ពេលដែលក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ ចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ស្រាយបំភ្លឺឲ្យច្បាស់ថា ប៉ូលីសចរាចរណ៍ម្នាក់លោតក្រាបនៅលើរថយន្តព្រុស បង្កការភ្ញាក់ផ្អើលនោះ មូលហេតុ ដើម្បីគេចពីគ្រោះថ្នាក់ប៉ុណ្ណោះ ដោយសារម្ចាស់រថយន្តស្រវាំងភ្នែក និងងងឹតមុខ ហើយបុកជាប់នៅលើដំបូលរថយន្ត នៅកន្លែងជួយសម្រួលចរាចរណ៍ នៅម្តុំបឹងកក់ ។ ករណីនេះ កើតឡើងកាលពីម៉ោង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។ រថយន្តបង្ក ម៉ាកព្រូស...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានផ្ញើព្រះរាជសារអបអរសាទរជូនចំពោះលោក János Áder ប្រធានាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងហុងគ្រី ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។ ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The...
ភ្នំពេញ ៖ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានគុណភាព និងស្ដងដារខ្ពស់ មន្ទីរព្យាបាលកុមារដំរី និងតារាចម្រៀង ឆាយ វីរៈយុទ្ធ បានចាប់ដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការផ្ដល់សេវាសុខាភិបាល និងការពិនិត្យព្យាបាលជំងឺជូនកុមារនៅកម្ពុជា ប្រកបដោយគុណភាព និងស្ដង់ដារអន្ដរជាតិ ។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្ដិការ រវាងមន្ទីរព្យាបាលកុមារដំរី និងលោក ឆាយ វីរៈយុទ្ធ តារាចម្រៀងដ៏ល្បីប្រចាំកម្ពុជានាថ្ងៃទី១៩...
ភ្នំពេញ៖ ភ្លាមៗក្រោយទទួលបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរមន្រ្តីកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួង កសិកម្ម បានធ្វេីរបាយការណ៍បន្ទាន់ ជូនសម្តេចតេជោ ពីករណីការចិញ្ចឹមសត្វពពែ និងការសម្លាប់យកសាច់ ។ ក្នុងរបាយការណ៍បន្ទាន់នោះ លោក វេង សាខុន បញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៤៨នាក់ទៀត ជាសះស្បើយ ៤៩២នាក់ និងស្លាប់ ៧នាក់ ។ ក្នុងចំណោមអ្នកឆ្លងទាំង ៦៤៨បាក់ មានករណីឆ្លងសហគមន៍ ៤៨៨នាក់ និងអ្នកដំណើរពីបរទេស ១៥០នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ...