ភ្នំពេញ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសឲ្យដឹងថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំឲ្យឆ្លងដល់អ្នកដទៃ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ កញ្ញា លោកអភិបាលខេត្តសៀមរាបបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសកុំឲ្យប្រជាពលរដ្ឋទៅទិញប្រដាប់ធ្វើតេស្ដ រកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ព្រោះ មនុស្សខ្លះដុះអង់ទីគ័រច្រើន មនុស្សខ្លះទៀត ដុះអង់ទីគ័រតិច។ ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅសារព័ត៌មានអូស្ដ្រាលីថា កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនជាងបណ្ដាប្រទេសដទៃ ដោយសារគ្រប់គ្រង និងការបញ្ជាចាក់វ៉ាក់សាំងដោយត្រឹមត្រូវបំផុត ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីសារព័ត៌មានអូស្ដ្រាលី នាពេលថ្មីៗ បានចុះផ្សាយថា កម្ពុជា ជិតស្និតជាមួយប្រទេសចិន បានចាក់វ៉ាក់សាំងច្រើនជាងគេលើពិភពលោក។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព បានមានប្រសាសន៍ថាកម្ពុជាមានវ៉ាក់សាំងក្នុងដៃ៩លានដូសចាក់សម្រាប់ជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា សម្តេចបានខិតខំធ្វើយ៉ាងណា មិនឲ្យកងទ័ពខ្វះអីធ្វើសង្គ្រាមទេ គឺដូចជាករណីវ៉ាក់សាំងចឹង បើមិនគ្រប់គ្រាន់ទេ ក៏សម្តេចមិនប្រកាសចាក់ឲ្យកុមារ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរ រស់នៅប្រទេសថៃ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥២០០០នាក់។ ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព ។ ជាមួយនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី...
បរទេស៖បារាំង តាមសេចក្តីរាយការណ៍ បានចោទប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ពីបទចាក់ខ្លួនពីក្រោយ និងពីបទប្រព្រឹត្តទង្វើដូចអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយទីក្រុងប៉ារីស ត្រូវបានគេច្រានចេញពីកិច្ចព្រមព្រៀងមួយ ក្នុងចំណោមកិច្ចព្រមព្រៀងដ៏ចំណេញបំផុតរបស់ពិភពលោក ដែលទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាជាមួយអូស្ត្រាលី សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បាននិយាយនៅមុននោះថា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញផ្ដល់កិត្តិយសជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “កិច្ចសហប្រតិបត្តិការរវាងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍(AFD)” ដែលផ្ដោតសំខាន់ក្នុងការពិនិត្យ និងពិភាក្សា លើការអនុវត្ត គម្រោងសាកល្បង ស្តីពី កិច្ចគាំពារសង្គមផ្នែក នវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (SPIN Project), ការសិក្សាសមិទ្ធិលទ្ធភាព នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ (២០២២-២០២៦) របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។ ក្នុងកិច្ចប្រជុំពិភាក្សានេះ លោកអគ្គនាយក បានលើកឡើងថា កន្លងមកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ តាមរយៈអង្គការហ្រ្គេត (GRET) ជូន ប.ស.ស. ក្នុងការសិក្សា និងអនុវត្តគម្រោងសាកល្បង ស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) មានដូចជា៖ ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាននៃ ប.ស.ស. (NSSF Call Center Development) ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (Web Application Development) សម្រាប់ការចុះបញ្ជិកា និងបង់ភាគទាន របស់កម្មករនិយោជិតនៅក្នុង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ) ការវាយតម្លៃហិរញ្ញវត្ថុ (Financial Assessment) និងយុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយ (Communication Strategy)។ ក្រៅពីសមិទ្ធផលខាងលើនេះ លោកអគ្គនាយក បានថ្លែងបន្ថែមថា ប.ស.ស. មានបំណងនៅក្នុងការពិនិត្យ និងពិភាក្សាដើម្បីស្វែងរក កិច្ចសហការបន្ថែមជាមួយ AFD និង ILO ទៅលើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការពង្រីកវិសាលភាព នៃការគ្របដណ្តប់របបសន្តិសុខសង្គម ទៅលើវិស័យផ្សេងៗ បន្ថែមទៀតដូចជា៖ បុគ្គលស្វ័យនិយោជន៍ (Self-employed) វិស័យសំណង់(Construction sector) និងវិស័យកសិកម្ម (Agricultural sector) ជាដើម។ ជាមួយគ្នានេះ លោក Finn KOH នាយកកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការ អន្តរជាតិខាងការងារ (ILO) ក៏បានធ្វើបទបង្ហាញ ស្តីពីគម្រោងទំនើបភាវូបនីយកម្ម ប.ស.ស....
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កំហិត ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន នៃការគ្រប់គ្រងរបស់ខ្លួន ត្រូវទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ តាមរយៈការញែក សំរាម ជា២ប្រភេទផ្សេងគ្នា ។ ក្នុងនោះសំរាម ដែលជាសំរាមសើម ដូចជា ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ក្នុង ថងពណ៌ខ្មៅ...
ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច កោះហៅឱ្យចូលខ្លួន មកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានផុសវីដេអូ លើបណ្ដាញសង្គម TikTok ជេរប្រមាទមើលងាយមកលើសមត្ថកិច្ច ដែលកំពុង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ យោងតាមស្នងការនគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា បុរសខាងលើ បានបង្ហោះវីដេអូ...