ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានយ៍ ក្នុងនោះ សាំងធម្មតា៤.០០០រៀល ក្នុង១លីត្រ និងម៉ាស៊ូត៣,៦៥០រៀល ក្នុង១លីត្រ ៕
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានឲ្យដឹងថា កម្ពុជាប្ដេជ្ញាបន្តចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្ត ឲ្យបានជោគជ័យ រាល់កាតព្វកិច្ចរបស់ខ្លួន ព្រមទាំង លុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងសារធាតុមាន សក្តានុពល ធ្វើឲ្យកើនកម្ដៅខ្ពស់។ តាមសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តរតនគិរី បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានរត់គេចខ្លួន ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ ព័ត៌មានលម្អិតសូមអាន សេចក្ដីជូនដំណឹងខាងក្រោម៖
ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) លោក អាន សុខខឿន បានចេញបទអន្តរាគមន៍ ឆ្លើយតបចំពោះការរិះគន់ អំពីបញ្ហាសិទ្ធិមនុស្ស ដែលធ្វើឡើងដោយ គណៈប្រតិភូប្រទេសបារាំង និងអាមេរិក។ បទអន្តរាគមន៍នេះ ធ្វើឡើងនាសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ នាពេលថ្មីៗនេះ នៅទីក្រុងហ្សឺណែវ៕
ភ្នំពេញ៖ លោក ជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់...
ភ្នំពេញ ៖ ដើម្បីរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូ ចំនួន៤០០គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈគម្រោងពង្រឹងសមត្ថភាព ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ តំណាង អភិបាលខណ្ឌមានជ័យ ផ្ដល់អំណោយជាអង្ករជូនពលរដ្ឋ ក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នៅទីស្នាក់ការសាខា ក្រុមហ៊ុនប្លូត្រូនិក (Bluetronics) តាមបណ្តោយផ្លូវវេង ស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣...
ភ្នំពេញ ៖ លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ដើម្បីជួយសង្រ្គោះ លើកកម្ពស់ផ្លូវកាយ ផ្លូវចិត្ត ដល់កុមាររងគ្រោះ ពីការបំពានផ្លូវភេទ បានឲ្យដឹងនៅថ្ងៃ១៦ កញ្ញា នេះថា មានក្មេងស្រីម្នាក់អាយុទើបតែ ១៤ ឆ្នាំត្រូវពពោះ ៦ ខែ ព្រោះតែជីតាបង្កើត ចាប់រំលោភ។ លោកស្រីថា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន បានលើកឡើងថា សហរដ្ឋអាមេរិក តែងបទចំរៀងឱ្យអង្គការ ក្រៅរដ្ឋាភិបាល ក្នុងនិងក្រៅស្រុក ច្រៀងព្រមទាំងបន្ទរ ដោយបណ្តាញឃោសនានានា និង បក្សនយោបាយខ្មែរខ្លះ។ លោកថា បទទាំងនោះមាន: ១- ខ្មែរលំអៀងទៅរកចិន២-...
ភ្នំពេញ ៖ ក្នុងនាមតំណាង ឲ្យគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ក្រោយទទួលបានភ្លើងខៀវ ពីក្រសួងមហាផ្ទៃ ឲ្យចុះបញ្ជីគណបក្ស នយោបាយជាផ្លូវការ ទៅតាមច្បាប់ បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត និងដាក់ចេញគោលដៅប្រមែប្រមូល ក៏ដូចជាគៀងគរ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ទៅបង្កើតបក្សផ្សេងទៀតមកជាធ្លុងមួយ។ ក្រសួងមហាផ្ទៃកាលពីថ្ងៃ១៥ កញ្ញា...