ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រាប់អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជាថា មួយរយៈពេលនេះ មានប្រទេសមួយចំនួនយកជំងឺវីរុសកូវីដ-១៩ ធ្វើនយោបាយ បង្ខូចឈ្មោះអ្នកដទៃ និយាយផ្តេសផ្ដាសថែមទាំងបានគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការរវាង យោធាចិន និងកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។ នាពេលថ្មីៗនេះ លោក Li...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប។ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ កាលពេលថ្មីៗនេះ...
Breaking News: អតីតរដ្ឋមន្ត្រីសុខាភិបាលបារាំង ត្រូវបានចោទប្រកាន់ពី បទថា គ្រប់គ្រង ការឆ្លងរីករាលដាល ជំងឺកូវី19 មិនបានល្អ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូន ពលករខ្មែរចំនួន៨នាក់ មកពីតំបន់នានា ក្នុងប្រទេសថៃឲ្យវិលត្រឡប់ មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការ តាមនីតិវិធីសុខាភិបាល។ នេះបេីតាម លោក កុយ គួង...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធជាផ្លូវការ រោងម៉ាស៊ីនកិនស្រូវ ដេលីហ្វ្រេស ហ្វូដ និងចូលរួមធ្វើជាសាក្សី ក្នុងកម្មវិធីចុះហត្ថលេខា និងការចុះអនុស្សារណៈ យោគយល់គ្នាស្តីពី ភាពជាដៃគូរលើការ ផ្គត់ផ្គង់ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ លោក កៅ ថាច បានលើកឡើងថា ការធ្លាក់ចុះតំលៃស្រូវ កាលពីឆ្នាំ២០១៦...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមការធ្វើចរាចរ ឆ្លងកាត់កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ៤ព្រឹក ដល់ម៉ោង៧ល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រារព្ធពិធីប្រគល់ និងទទួលវិមាន កីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ជាជំនួយហិរញ្ញប្បទាន ឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានអំពាវនាវទៅកាន់ អ្នកវិភាគទាំងអស់ថា គួរវិភាគឱ្យរៀមច្បង នៃអ្នកនយោបាយ យល់ចិត្តគ្នា ហើយកុំដុតបន្ថែម។ ការលើកឡើងបែបនេះ បន្ទាប់កាសែត The Cambodia Daily Khmer បានចុះផ្សាយ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាព ជំងឺកូវីដ-១៩ ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៥.១៩១នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ២៥៣នាក់ ។ យោងតាមមជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា ករណីថ្មីនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើង នៅក្នុងប្រទេសចំនួន១,៣៦លាននាក់ ទន្ទឹមនឹងនេះដែរ...
សម្ដេច ស ខេង មកដល់កម្ពុជា ក្រោយទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិត បារាំង ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព ក្រោយបានទទួលការវះកាត់ ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។នេះបើតាមការឲ្យដឹងពីឧទ្ទកាល័យរបស់សម្តេច នាថ្ងៃ៦ កញ្ញា។ សម្តេច ស ខេង បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល២សប្ដាហ៍...
ស្របពេលដែលពិភពលោក កំពុងរួមដៃគ្នាក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ រាតត្បាតសកលកូវីដ១៩ ដើម្បីការពារសុខុមាលភាពសាធារណៈ និងប្រជាជនរបស់ខ្លួននោះ ប្រទេសចិនក៏បានក្លាយជា ប្រទេសមួយដើរតួនាទីដ៏សំខាន់ នៅក្នុងតំបន់អាស៊ាន និងពិភពលោកលើគ្រប់វិស័យទាំងផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម ជាពិសេសការស្ដារទ្បើងវិញដោយសារ ផលប៉ះពាល់សេដ្ឋកិច្ ចក្នុងអំទ្បុងពេលកូវីដនិងក្រោយវិបត្តិកូវីដ១៩នេះ។ ប្រទេសចិនបានក្លាយជា ប្រទេសមួយដែលបង្ការទប់ស្កាត់ និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណ មួយពាន់លាននាក់ ប្រកបដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណ លើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញបាន ទាន់ពេលវេលាដេម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល កុំអោយមានអត្រាស្លាប់និងឆ្លងច្រើន។ យ៉ាងណាមិញបើនិយាយអំពី វ៉ាក់សាំងរបស់ចិនបានរួមចំណែក...