នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែន សរុបចំនួន១២០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន តាមរយៈក្រុមការងារ របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង...
ភ្នំពេញ៖ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញ មានពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានទៅ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយសារមូលហេតុផ្សេងៗ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់កូវី១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅតាមមន្ទីរពេទ្យបង្អែកចំនួន ៨ទីតាំង ៕
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន បានលើកឡើងថា ទំរាំខ្មែរបានដូចសព្វថ្ងៃនេះ ខ្មែរបានបាត់បង់ទឹកដី ព្រាត់ប្រាស់ជាតិសាសន៍ អស់ច្រើនលាននាក់ ដោយ បែងចែក ជា ៣ចម្រៀក( ខ្មែរលើ ខ្មែរកណ្តាល និង ខ្មែរក្រោម) ដោយឡែកខ្មែរកណ្តាល គេមិនឱ្យសុខទៀតដោយសារមហាអំណាច...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹង វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១០២ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៩៧នាក់ ,ឃាត់យានយន្ត (រថយន្ត ១១គ្រឿង និងម៉ូតូ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយ បន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ព្រមទាំង ចូលរួមកំទេចគ្រាប់មីន ឲ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ។ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន...
ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) អំពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងកិច្ចជំនួបនេះ...
ភ្នំពេញ៖មហាសន្និបាតប្រចំាឆ្នាំ នៃអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយបានដំណើរការមហាសន្និបាតរយៈពេលបីថ្ងៃ។ មុនបិទបញ្ចប់តួនាទីរបស់ខ្លួនលោក ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាត AIPA លើកទី៤២ និងជាប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់តួនាទីប្រធានអាយប៉ា...
អ្នកស្រីអនុប្រធានាធិបតី Kamala D. Harris នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ បានសម្ពោធការិយាល័យ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម នៅក្នុងពិធីមួយដែលមានការចូលរួមផងដែរ ពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក ប្រធាន...