ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើុយចំនួន៤២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៣៨នាក់ និងស្លាប់៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេច កំណត់ “តំបន់លឿង” នៅភូមិអន្លង់ពីរ(ខាងជើងផ្លូវជាតិលេខ៦) ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចំនួន៨ករណី ដែលករណីនេះ គឺជាការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៨ករណីខាងលើ មានអ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ ឈីវ...
មហាសន្និបាតលើកទី៥ នៃសមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) ត្រូវបានរៀបចំឡើងដោយ អង្គភាព COMWEL នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានសមាគម AWCA ក្នុងអាណត្តិឆ្នាំ២០២០-២០២១ ដោយមានការចូលរួម ពីស្ថាប័នសន្តិសុខសង្គមចំនួន ១៣អង្គភាព មកពីបណ្តាប្រទេសចំនួន ១០ ដែលក្នុងនោះសម្រាប់ ប.ស.ស. កម្ពុជា ក៏បានផ្តល់កិត្តិយស ពីសំណាក់លោក អ៊ុក...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងស្វែងរកការទាក់ទងជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងប៉ុន្មានខែខាងមុខនេះ ក្នុងកិច្ចប្រជុំក្រៅផ្លូវការ G20។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសន្និសីទមួយអំពីសប្តាហ៍ដែលទើបតែបញ្ចប់ទស្សនកិច្ចរបស់លោក ចូ បៃដិន នៅអឺរ៉ុបថា “យើងមិនមានផែនការជាក់លាក់ណាមួយនៅពេលនេះទេ ប៉ុន្តែខ្ញុំនឹងកត់សម្គាល់ថា មេដឹកនាំទាំងពីរទំនងជានឹងស្ថិតនៅក្នុងកិច្ចប្រជុំ G-20...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ដែលធ្លាប់បានចោទសួរ និងរិះគន់ជុំវិញបញ្ហាជនអន្តោប្រវេសន៍ វៀតណាម ដែលរស់នៅកម្ពុជា បានកោតសរសើរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការជំរុញឲ្យទូតវៀតណាម រៀបចំលិខិតបំពេញ បែបបទជនជាតិវៀតណាម ដែលខុសច្បាប់ ដើម្បីបញ្ជូនត្រឡប់ ទៅប្រទេសដើមវិញ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារ ជាមួយលោក ផាក ទ្រីម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជុំវិញការបំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ និងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងការដោះស្រាយវិបត្តិ អាកាសធាតុសាកលលោក...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជាគ្មាន ឧបរណ៍តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច ហើយ អង្គការសុខភាព ពិភពលោក (WHO) ឬក្រសួងសុខាភិបាលកម្ពុជា ក៏បានមិនណែនាំ ឲ្យប្រើប្រាស់ដែរ ។ ការលើកឡើង...
ភ្នំពេញ ៖ ក្នុងឱកាសផ្ញើសារ ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពលោក ទឹង វ៉ាន់ ហៅតាសាឡាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានលើកឡើងថា លោកសាឡាត់ជាវីរៈសិល្បករមួយរូប ធ្លាប់បានលើកស្ទួយ វិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈ ចម្រៀងអាយ៉ៃ ។ លោកតា សាឡាត់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ ក្នុងនោះ ស្រុកបាធាយ ១១នាក់, ស្រុកស្រីសន្ធរ ១០នាក់, ស្រុកកងមាស ២៨នាក់, ក្រុងកំពង់ចាម ០៧នាក់, ស្រុកកោះសូទិន ០១នាក់ និងមកពីខេត្តត្បូងឃ្មុំ...
ភ្នំពេញ ៖ បណ្តាញប្រព័ន្ធសង្គមនានា នាពេលបច្ចុប្បន្ន កំពុងតែវាយលុកខ្លាំង នៅទូទាំងពិភពលោក ក៏ដូចជាកម្ពុជាទាំងមូល ជាពិសេសប្រព័ន្ធសង្គម តិកតុក (Tiktok) កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់ ជាពិសេសយុវវ័យ និងក្មេងៗ ក្រោម១០ឆ្នាំ ឈ្លកវង្វេងជាខ្លាំង ដោយខ្លះស្ទើរតែភ្លេច បាយទឹកក៏មាន ។ ដោយមើលឃើញករណីនេះ លោក គិន...