ភ្នំពេញ៖ ក្រុមការងារយកសំណាក កូវីដ១៩ នៅមន្ទីរពេទ្បង្អែក ១៦ មករា ខេត្តព្រះវិហារ នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានធ្វើតេស្តរហ័ស ជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ម្នាក់ឈ្មោះពេញ សុខរ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីការអភិវឌ្ឍ និងផលប៉ះពាល់ ទៅលើបញ្ហាបរិស្ថាន។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី៧...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ២៤នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ ទូច ប៊ុនធឿន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បើពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង កូវីដ-១៩ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី១២ មិថុនា ១លានដូស និងថ្ងៃទី១៩ មិថុនា ១លានដូសបន្ថែមទៀត។ ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១០នាក់ និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនទាំងពីរភេទ ជ្រាបថា ខេត្តយូនណាន នៃសាធារណដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន ៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២១ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនមន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជន ទាំងពីរភេទ ដែលមានបំណងទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅខេត្តយូនណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញជំងឺកូវីដ-១៩ ចំនួន១៣នាក់បន្ថែមទៀត លើពលករខ្មែរដែលបានឆ្លងដែនពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយចំនួន ០២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារ នៅហាងពិភពធម្មជាតិ ចំនួនដែលការរកឃេីញនេះ មានរយៈពេល៣ថ្ងៃ មាននៅក្នុងស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាប ដែលមានកើនឡើង ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងមិនដែលធ្លាប់មាននៅ ក្នុងខេត្តសៀមរាប ។ លោក ម៉ក់ ប្រុស...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២ករណី បន្ថែមទៀត លើស្រ្តីជាម្ដាយនិងកូន ដែលបានធ្វើដំណើរពីខេត្តកណ្ដាល ។ ទន្ទឹមគ្នានេះ មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី ដែលរកឃើញ នៅខេត្តកំពង់ចាម...