កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រួមជាមួយថ្នាក់ដឹកនាំ ពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១នេះ បានចូលរួម ក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈប្រព័ន្ធវីដេអូ ជាមួយ...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារ គណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្ស...
ភ្នំពេញ៖ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ នៃការហិតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជាមក កណ្តុរឈ្មោះ ម៉ាហ្គាវ៉ា កំពុងចូលនិវត្តន៍។ នេះបើតាមទីភ្នាក់ងារអាមេរិក AP នៅថ្ងៃសៅរ៍ នេះ ។ សត្វកណ្តុរយក្សអាហ្រ្វិក គឺជាសត្វកណ្តុរ ដែលទទួលបានការបណ្តុះបណ្តាល និងត្រួតពិនិត្យយ៉ាងជោគជ័យបំផុត ដោយអង្គការ មិនស្វែងរកប្រាក់ចំណេញ ប៊ែលហ្សិកឈ្មោះ...
ភ្នំពេញ៖ ដោយមានការអនុញ្ញាត ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសៅរ៍ ទី០៥ខែមិថុនា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីវេទិកា យុវជនក្រោមប្រធានបទស្តីពី “ទស្សនៈយុវជន ចំពោះគោលនយោបាយជាតិ គាំពារសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ហេង សុផាន់ណារិទ្ធ បានថ្លែងថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចគាំពារសង្គម និងផ្ដល់ឱកាសដល់អ្នកចូលរួម ជាពិសេសយុវជនតែម្តង ដើម្បីឈ្វេងយល់ កាន់តែច្បាស់ និងស៊ីជម្រៅ អំពីសារៈសំខាន់ នៃច្បាប់ស្តីពី របបសន្តិសុខសង្គមកម្ពុជា ក៏ដូចជាតម្រូវការចាំបាច់ នៃកិច្ចគាំពារសង្គម សម្រាប់សិស្ស និស្សិត និងព្រះសង្ឃជាដើម។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីវេទិកាយុវជន ដ៏សំខាន់នេះ អ្នកចូលរួមទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក៏ដូចជាអ្នកចូលរួម ស្តាប់តាមរយៈការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ YRDP នឹងទទួលបានចំណេះដឹង និងយល់កាន់តែច្បាស់ នូវអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម និងមានឱកាសលើកឡើងនូវការព្រួយបារម្ភ និងតម្រូវការនានា ទៅលើការអនុវត្តប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ គួរឱ្យដឹងផងដែរថា ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកចេញជាពីរប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺ៖ (១). ប្រព័ន្ធសន្តិសុខសង្គម (Social Security) ដែលគ្របដណ្តប់ទៅលើរបបសន្តិសុខសង្គមចំនួន ៥ រួមមាន៖ – ផ្នែកប្រាក់សោធន – ផ្នែកថែទាំសុខភាព – ផ្នែកហានិភ័យការងារ – ផ្នែកនិកម្មភាព – ផ្នែកពិការភាព (២). ប្រព័ន្ធជំនួយសង្គម (Social Assistant) ដែលគ្របដណ្តប់លើផ្នែកចំនួន ៤ រួមមាន៖ – ការឆ្លើយតបទៅនឹងគ្រោះអាសន្ន – ការអភិវឌ្ឍមូលធនមនុស្ស – ការបណ្តុះបណ្តាលវិជ្ជាជីវៈ – សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ សូមបញ្ជាក់ថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ ត្រូវបានរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងយុវជនស្ម័គ្រចិត្ត (YRDP) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមានចូលរួមពីតំណាងអង្គការ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រួមទាំងយុវជន និងព្រះសង្ឃសរុបប្រមាណជាង ១០០អង្គ/នាក់៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងឲ្យ ក្រុមហ៊ុនចិន ដំឡើងរោងចក្រ ផលិតកៅស៊ូបេតុង ដោយមានលទ្ធភាពផលិតបាន ក្នុង១ម៉ោង ចំនួន១២០តោន ។ ក្នុងឱកាសចុះពិនិត្យទីតាំងដាក់ដំឡើង គ្រឿងចក្រផលិតកៅស៊ូបេតុង នៅព្រំប្រទល់ខេត្តកំពត-ខេត្តកែប នាថ្ងៃទី៥...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាស ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៣៨នាក់ទៀត ជាសះស្បើយ ៥៣៤ នាក់ និងស្លាប់ ១០នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នៅកម្ពុជាមាន អ្នកឆ្លងកូវីដ១៩សរុប 33,613 នាក់ ,អ្នកជាសះស្បើយ 26,078 នាក់និង អ្នកស្លាប់...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការផ្ដល់ឱកាសឲ្យកុមារប្រើប្រាស់ទូរសព្ទច្រើនពេក ដើម្បីបង្វែរ អារម្មណ៍គាត់នៅស្ងៀមមិនរពឹស មិនមែនដំណោះស្រាយល្អទេ វាអាចនឹងបង្កផលប៉ះពាល់ ដូចជា សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់គាត់ នៅថ្ងៃអនាគត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានពន្យល់ថា «ការផ្ដល់ឱកាស...
ភ្នំពេញ ៖ ក្នុងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២១ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាតំណាងក្រសួង បរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម គិត បង្កើតថ្មី និងស្ដារឡើងវិញ ប្រព័ន្ធអេកូឡូស៊ី ព្រមទាំង អភិរក្សជីវៈចម្រុះ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចោទជាសំណួរថា ហេតុអ្វីត្រូវយកទាហាន កាន់អាវុធ ទៅបង្រ្កាបពលរដ្ឋ លើករណីទំនាស់ដីធ្លី ដែលនេះបង្ហាញពីការអសមត្ថភាព របស់បុគ្គលជាអាជ្ញាធរ ក្នុងការដោះស្រាយ ទំនាស់។ លោក សយ សុភាព បានចោទសួរបែបនេះ ក្រោយពីមានករណីប្រជាពលរដ្ឋ ប្រមូលផ្ដុំគ្នាតវ៉ា ករណីទំនាស់ដីធ្លី...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹង ប្រព្រឹត្ត នៅ...