ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦០នាក់ទៀត ជាសះស្បើយចំនួន៨២៤នាក់ និងស្លាប់ម្នាក់។ ក្នុងចំណោមអ្នកឆ្លង ទាំង៤៦០នាក់ ជាករណីឆ្លងសហគមន៍ ៤៤៥នាក់ និងអ្នកដំណើរពីបរទេស ១៥ នាក់។ បើតាមការប្រកាស ក្រសួងគិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤១៥៧នាក់ អ្នកជាសះស្បើយ ចំនួន១៦៥២៤នាក់ និងអ្នកស្លាប់១៦៥នាក់៕
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានណែនាំមន្ដ្រីជំនាញ ត្រូវអនុវត្តវិធានការ ចាំបាច់ និងបន្ទាន់នានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) នៅប្រទេសកម្ពុជា។ តាមសារាចរណែនាំរបស់ ក្រសួងកសិកម្ម...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា បានសព្វព្រះរាជហឬទ័យ ផ្ញើព្រះរាជសារ ចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត របស់ប្រជាពលរដ្ឋឥណ្ឌា ដោយសារជំងឺកូវីដ១៩ ។ ព្រះអង្គបានកោត សរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយនិរន្តរភាព របស់មន្រ្តីមូលដ្ឋានឥណ្ឌា មកពីរដ្ឋនិងស្រុក...
ភ្នំពេញ៖ អំណោយជាសម្ភារៈមួយចំនួន ដែលមានដូចជា ម៉ាស ជាង២ ម៉ឺនម៉ាស និងអាកុលលាងដៃ រាប់រយដប ត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក ខាងដឹកជញ្ជូនអនឡាន Foodpanda នាំយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខ ត្រូវបានក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូតអេន វេជីថេប៊ល ឯ.ក យកមកប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយ ឧបត្ថម្ភជីវភាព ប្រជាពលរដ្ឋទទួលរងគ្រោះ និង ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ ខណៈជំងឺបាន និងកំពុងរីករាលដាល ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ក្នុងឱកាសទទួលស្បៀងអាហារ នៅព្រឹកថ្ងៃទី២១...
ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់បន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ ។ លោកអភិបាលខេត្ត ក៏បានមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ...
ភ្នំពេញ ៖ ពិតជាអាណិតអាសូរពន់ពេក ដែលរូបកាយ របស់ក្មេងប្រុសជំទងម្នាក់ ក្នុងជីវិតចុងក្រោយ នៅសល់តែស្បែកដណ្តប់ឆ្អឺង ដោយសារជំងឺមហារីកក្រពះ ដ៏កាចសាហាវ បានមកឆក់យកជីវីត ស្ថិតក្នុងភាពវ័យក្មេង ។ តាមរយៈបណ្តាញសង្គម បានចែកចាយរូបភាពរបស់ក្មេងប្រុសនេះ កាលពីមិនទាន់មានជំងឺ និងពេលស្លាប់នៅសល់តែស្បែក និងឆ្អឺង មើលហើយពិតជារន្ធត់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ក្នុងនោះ ស្រុកជើងព្រៃ ៣៤នាក់ ស្រុកបាធាយ ៣៤នាក់, ស្រុកព្រៃឈរ ៩នាក់ កំពង់សៀម ៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ៣នាក់ ខេត្តកំពង់ធំ ៧នាក់ និងករណីជាសះស្បើយចំនួន ២៣នាក់ ក្នុងថ្ងៃទី២០...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ឲ្យបើកដំណើរការផ្សារដ្ឋឡើងវិញ នៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រោយផ្អាកអស់មួយរយៈពេល។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យអនុវត្ត លើវិធាន១២ចំណុច សម្រាប់ផ្សាររដ្ឋ ដែលអនុញ្ញាតឲ្យបើកឡើងវិញ ។ ដោយឡែកផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ៍ឯកជន...
ភ្នំពេញ៖ ប្តីរបស់ស្ត្រី ដែលរងគ្រោះ ដោយសារផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យរលាកភ្លើងធ្ងន់ធ្ងរ ពេញខ្លួនប្រាណ កើតឡើងនៅក្នុងផ្ទះនៅក្រុងកោះរ៉ុង បានថ្លែងអំណរអរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបញ្ជូនក្រុមការងារ សង្គ្រោះGTVC និងអូប័រពេទ្យល្បឿនលឿន ទៅជួយពួកគាត់នឹង ហើយថែមទាំងលោកឧកញ៉ា បានឧបត្ថមរាល់ការចំណាយទាំងអស់ សម្រាប់ការព្យាបាលបន្ត...