ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខែមេសា ឆ្នាំ២០២១ កម្ពុជានាំចេញអង្គរចំនួន៣៨ ៨០៧តោន ថយចុះ ចំនួន៣០ ៤៩៧តោន ស្មើនឹង -៤៤% បើធៀបខែមេសា ឆ្នាំ២០២០ មានចំនួន៦៩ ៣០៤តោន។ តាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្មប្រចាំខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ ជាលើកដំបូងបង្អស់ហើយ ដែលខេត្តរតនគីរី បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ លើបុរសចំនួន២នាក់ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ បុរសទាំង២នោះ មានឈ្មោះ នឹម អេង មានអសយដ្ឋាន នៅភូមិស្រីដៃ ឃុំបឹងក្រាញ់ ស្រុកសំរោងទង...
ភ្នំពេញ ៖ អគ្គិភ័យមួយ បានឆាបឆេះផ្សារតាខ្មៅចាស់ ស្ថិតនៅជិតរង្វង់មូលតាខ្មៅ ខេត្តកណ្តាល ប្រហែលម៉ោង៩ព្រឹក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។ អគ្គិភ័យបានធ្វើឲ្យខូចខាតសម្ភារៈ និងតូបលក់ដូរ ជាច្រើន ។ ក្នុងហេតុការណ៍ឆាបឆេះផ្សារតាខ្មៅនេះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រស្នងការនគរបាលខេត្តកណ្ដាល បានចុះដឹកនាំកងកម្លាំងដោយផ្ទាល់ ដើម្បីអន្តរាគមន៍ពន្លត់ទាន់ ពេលវេលាផងងដែរ៕
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម បឹងកេងកង ។ ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅវិទ្យាល័យ ជា ស៊ីម មានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី២ ខែឧសភា...
ភ្នំពេញ៖ មេខ្យល់ចំនួន២នាក់ ដែលសកម្ម ក្នុងការនាំពលករឆ្លងដែន ខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពួកគេកំពុងដឹកនាំពលករ២៥នាក់ឆ្លងដែនទៅប្រទេសថៃនៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោមបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា បន្ដផ្សព្វផ្សាយព័ត៌មានស្ដីពី «ស្ថានភាពអាកាសធាតុមិនពិត» ដែលធ្វើឲ្យសាធារណៈជនមានការភ័ន្តច្រឡំ ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា ក្នុងរយៈពេលកន្លងមកនេះ មានជនអនាមិកមួយចំនួន បានបង្កើតផេក Facebook ឈ្មោះថា «Cambodia....
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន២៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
ភ្នំពេញ៖ ប្តីរបស់ស្រ្តីដែលមិនឲ្យចូលផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបានហៅថា ពិតជាសំណាងហើយ ក្រោយមិនឲ្យប្តីចូលផ្ទះ បន្ទាប់មកពីធ្វើការនៅទីឆ្ងាយ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ “អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩” ។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងថ្មី ៥០៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៧៩ នាក់ និងស្លាប់ ៦ នាក់ ។ ក្រសួងបញ្ជាក់ថា ក្នុងនោះករណីឆ្លងសហគមន៍ ៤៩៥នាក់ និង អ្នកដំណើរពីបរទេស១១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក...
ភ្នំពេញ៖ ម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ច្បាស់ថា វ៉ាក់សាំង សម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី...