ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ ផ្សារតាខ្មៅចាស់

ភ្នំពេញ ៖ អគ្គិភ័យមួយ បានឆាបឆេះផ្សារតាខ្មៅចាស់ ស្ថិតនៅជិតរង្វង់មូលតាខ្មៅ ខេត្តកណ្តាល ប្រហែលម៉ោង៩ព្រឹក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។

អគ្គិភ័យបានធ្វើឲ្យខូចខាតសម្ភារៈ និងតូបលក់ដូរ ជាច្រើន ។ ក្នុងហេតុការណ៍ឆាបឆេះផ្សារតាខ្មៅនេះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រស្នងការនគរបាលខេត្តកណ្ដាល បានចុះដឹកនាំកងកម្លាំងដោយផ្ទាល់ ដើម្បីអន្តរាគមន៍ពន្លត់ទាន់ ពេលវេលាផងងដែរ៕

To Top