ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានធ្វើការណែនាំអំពីលក្ខណៈវិនិច្ឆ័យ ក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺកូវីដ១៩ និងវិធានការចាំបាច់ ពេលបើកដំណើរការឡើងវិញ។ តាមសេចក្ដីណែនាំរួមរបស់ ក្រសួងការងារ និងក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជឿជាក់ថា វិស័យផលិតកម្ម ស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារកម្ពុជា ជាបណ្តើរៗ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ។ ក្នុងពិធីសម្ពោធជាផ្លូវការ នៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ចំនួន៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន ដោយត្រង់...
រដ្ឋាភិបាលអូស្ត្រាលី បានរិះគន់ម្តងហើយម្តងទៀត អំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសដទៃ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ តែតាមពិត ស្ថានភាពសិទ្ធិមនុស្ស នៅអូស្រ្តាលី ពិតជាអន់ខ្លាំងណាស់។ វាមិនត្រឹមតែរើសអើងជនជាតិអាស៊ីប៉ុណ្ណោះទេ ថែមទាំងរើសអើងនិងវាយប្រហារជនអន្តោប្រវេសន៍មូស្លីម ទៀតផង។ នៅខែវិច្ឆិកាឆ្នាំ ២០១៩ ការិយាល័យចុះឈ្មោះ “Islamophobic Report Australia” បានបោះពុម្ពផ្សាយនូវរបាយការណ៍លើកទី ២ របស់ខ្លួន រៀងរាល់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៥៥៨នាក់ទៀត ខណៈមានជាសះស្បើយ ៤១នាក់ និងគ្មានអ្នកស្លាប់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៥៨នាក់ មានករណីឆ្លងសហគមន៍ ៥៥៧នាក់ និងជាអ្នកដំណើរពីបរទេស ម្នាក់។ សូមរំលឹកថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសឲ្យដឹងពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៩នាក់បន្ថែមទៀត នៅស្រុកចំការលើ កងមាស និងស្រីសន្ធរ នាថ្ងៃទី៦ ឧសភា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៩នាក់នោះ មាននៅស្រុកចំការលើ ២នាក់ ស្រុកកងមាស...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤២នាក់ ដែលយោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា អ្នកវិជ្ជមានទាំង ៤២នាក់នេះ គឺជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធមួយចំនួនទៀត ៕
ភ្នំពេញ៖ បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្ដាលបាន រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង ខណៈខេត្តព្រះសីហនុ មានតែមួយ ១ ករណីប៉ុណ្ណោះ៕
ភ្នំពេញ៖ ក្រោយពីមាន ប្រជាពលរដ្ឋមួយចំនួនមានការ យល់ច្រឡំថា ដើមពោធិដួលរំលំជាដើមពោធិប្រវត្តិស្នេហ៍ទុំ-ទាវនោះ រដ្ឋបាលខេត្តត្បូងឃ្មុំបានបក ស្រាយថាមិនមែនជាដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងឡាវ ឡើយ គឺជាដើមពោធិលោកតាមប្រហមក។ ដើមពោធិនេះស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំកាលពីរសៀលថ្ងៃ៦ ឧសភា បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន២មេធំៗជាប់គ្នា លាយឡំជាមួយខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីបំភ្លឺជូនព័ត៌មាន របស់រដ្ឋបាលត្បូងឃ្មុំ...
ភ្នំពេញ៖ កម្មវិធីស្វ័យសិក្សាមានឈ្មោះថា MoEYS E-Learning គឺជាឧបករណ៍អប់រំដ៏ប្រសើរសម្រាប់ លោកគ្រូ-អ្នកគ្រូ និងអ្នកអាណាព្យាបាល ជួយ បង្រៀនកូននៅតាមផ្ទះ ហើយចង្អុលបង្ហាញ និងតម្រង់ ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម។ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា ភាគីទាំង២ បានប្រកាសដាក់ឲ្យប្រើជាផ្លូវការ នៃកម្មវិធីស្វ័យសិក្សាមានឈ្មោះថា MoEYS...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៦ ឧសភា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥នាក់ នៅផ្សារម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី៦ ឧសភា រដ្ឋបាលខេត្តបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងសាធារជន ដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក...