ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ខណៈពួកបំផ្លាញជាតិមួយចំនួន បាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស»។ យោងតាមគេហទំព័រហ្វេសប៊ុក របស់...
ស៊ីដនី ៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ពលរដ្ឋ និងប្រជាជនអូស្ត្រាលី ដែលបានស្នាក់នៅក្នុងប្រទេស ឥណ្ឌា ក្នុងរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃ ដែលពួកគេមានផែនការ វិលត្រឡប់ទៅប្រទេសកំណើតវិញ នឹងត្រូវបានហាមឃាត់ មិនឱ្យចូលប្រទេស អូស្ត្រាលីនោះទេ ហើយអ្នកដែលមិនគោរព នឹងប្រឈមនឹងការពិន័យ និងជាប់ពន្ធនាគារ ។ ការប្តេជ្ញាចិត្តបន្ទាន់បណ្តោះអាសន្ន ដែលបានចេញ...
ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូន វីរះប៊ុនថាំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១.០០០កេស ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅជួយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ និងទទួលនេះ បានថ្លែងអំណរគុណ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ នេះ ខណៈពេលចុះពិនិត្យ តំបន់មួយចំនួន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ បានចេញបទបញ្ជាដាច់ខាត មិនអនុញ្ញាតឲ្យមានការចេញ-ចូល នៅក្នុងភូមិ-ឃុំ បិទខ្ទប់ទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩...
កំពង់ចាម ៖ ខណៈពេលមន្ទីពេទ្យ មេគង្គកំពង់ចាម ដំណើរការជួសជុលបាន ៩៥% នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភគ្រែចំនួន ១០០ គ្រែ និងលោក ហ៊ុន ម៉ានិត បានឧបត្ថម្ភគ្រែចំនួន ១៥០គ្រែ...
កំពង់ចាម ៖ លោកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាអង្ករ ២០តោន និងមីចំនួន ១៥០កេស ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តាមចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានឱដឹងថា ក្រសួងបានរកឃើញករណីឆ្លងថ្មី ចំនួន៧៣០នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន១៦៩នាក់ និងមានអ្នកស្លាប់៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន...
ភ្នំពេញ៖ ឱសថបុរាណចិនដ៏ល្បីល្បាញ និងពេញនិយមមួយប្រភេទ ដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាល ជំងឺផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និង ក្អក ដល់កងកម្លាំងរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងបន្តចែកចាយ ទៅដល់ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈកាលកន្លង មករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាព ឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មិនទាន់មាន សញ្ញាថមថយនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបន្តអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ត្រូវប្រឹងប្រែងថែរក្សា ជីវិតរៀងៗខ្លួន កុំឲ្យមេរោគកូវីដ១៩ មកកាត់ផ្ដាច់បានឲ្យសោះ ដោយយើងការពារទាំងអស់គ្នា សហគមន៍សុខសាន្ត គ្មានអ្នកស្លាប់ ដោយសារមេរោគ COVID-19 ។ តាមរយៈគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ យោងតាមគេហទំព័រហ្វសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១ឧសភា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង របស់ក្រសួងសុខាភិបាល បានចេញទៅយក អ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច ។