Covid-19

រកឃើញ អ្នកឆ្លងជំងឺ កូវីដ១៩ថ្មី ៧៣០នាក់ ខណៈមានអ្នក ជាសះស្បើយ ១៦៩នាក់ និងស្លាប់ ៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តាមចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានឱដឹងថា ក្រសួងបានរកឃើញករណីឆ្លងថ្មី ចំនួន៧៣០នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន១៦៩នាក់ និងមានអ្នកស្លាប់៦នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៤ ៥២៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ៥៣៦៩នាក់ និងកំពុងសម្រាកព្យាបាល ៩០៤០នាក់
អ្នកស្លាប់១០៣នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top