ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ នៅតាមបណ្ដារាជធានី-ខេត្ត៕ យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងសភាពការណ៍ថ្មីនេះ និងក្នុងគោលដៅបន្តប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តគឺត្រូវផ្តោតការយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីដាក់ចេញ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានា។ រាជរដ្ឋាភិបាលបន្ដថា សម្រាប់ភូមិសាស្ត្ររាជធានី ភ្នំពេញ...
ភ្នំពេញ៖ លោកស្រី ចឹង សេងលីម ជនជាតិខ្មែរ ជានិស្សិតវេជ្ជសាស្រ្ត ឬ និស្សិតពេទ្យ នៅសាកលវិទ្យាល័យមួយក្នុងប្រទេសចិនបាននិយាយថា លោកស្រីមានចិត្តរំភើបដែលអាចជួយចាក់វ៉ាក់សាំងដល់ប្រជាជននៅកម្ពុជាប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលដែលព្រះរាជាណាចក្រនេះផ្ទុះឡើងករណីឆ្លងថ្មីៗ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចុះឈ្មោះករណីឆ្លងថ្មីចំនួន ៥១១នាក់ កាលពីថ្ងៃសៅរ៍ ដែលបានជំរុញឱ្យចំនួនអ្នកឆ្លងវីរុសសរុបកើនដល់ទៅ...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ)បានអញ្ជេីញមកប្រជុំពិភាក្សាការងារ និងសួរសុខទុុក្ខយោធិន និងបានកោតសរសេីរ ចំពោះកងពលដែលបានរៀបចំកន្លែងចាក់វ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនកងទ័ព គ្រួសារកងទ័ព ទាំង៨គោលដៅ...
ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត ចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នាថ្ងៃទី២៥ មេសា នេះបានអះអាងថា «សូមក្រសួង...
ភ្នំពេញ៖ អាជ្ញាធរក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញ ផែនការលម្អិតពាក់ព័ន្ធនិងនីតិវិធីចុះស្រង់ស្ថិតិ នីតិវិធីពេលអញ្ជើញ ប្រជាពលរដ្ឋមកយកសំណាក និងនីតិវិធីពេលយកសំណាក រកមេរោគកូវីដ២៩ ក្នុងមូលដ្ឋានតំបន់ក្រហម ។ និតិវិធីមាន ៣ដំណាក់កាល ដូចខាងក្រោម៖ I/ នីតិវិធីពេលចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋយកសំណាក១/ បែងចែកក្រុមការងារ ដើម្បីចុះតាមក្រុមនីមួយៗ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនព័ត៌មាន ស្ដីអំពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្ មីចំនួន៦១៦នាក់ និងមានករណីជាសះស្បើយចំនួន ១៩០នាក់។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ភ្នំពេញ (546) កណ្ដាល (24) ព្រះសីហនុ (20) ព្រៃវែង (8) តាកែវ (7) មណ្ឌលគិរី (2) ស្វាយរៀង...
បរទេស៖ មន្ត្រីរុស្ស៊ីមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីនឹងបញ្ចប់ការបង្កើនកម្លាំងយោធារបស់ខ្លួនសម្រាប់សមយុទ្ធ នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន នៅត្រឹមខែឧសភា។ នៅក្នុងកិច្ចប្រជុំមួយនៅតំបន់គ្រីមា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា គោលដៅយោធានិងកងកម្លាំងដែនអាកាសភាគខាងត្បូង ដែលកំពុងតែត្រួតពិនិត្យដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងតំបន់យោធាភាគខាងត្បូងនិងភាគខាងលិច នៅជិតព្រំដែនជាប់អ៊ុយក្រែន បានសម្រេចទាំងស្រុងហើយ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...