ព័ត៌មានជាតិ

រុស្ស៊ីនឹងបញ្ចប់ការ បង្កើនយោធា នៅជិតព្រំដែនអ៊ុយក្រែន ត្រឹមខែឧសភា

បរទេស៖ មន្ត្រីរុស្ស៊ីមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីនឹងបញ្ចប់ការបង្កើនកម្លាំងយោធារបស់ខ្លួនសម្រាប់សមយុទ្ធ នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន នៅត្រឹមខែឧសភា។

នៅក្នុងកិច្ចប្រជុំមួយនៅតំបន់គ្រីមា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា គោលដៅយោធានិងកងកម្លាំងដែនអាកាសភាគខាងត្បូង ដែលកំពុងតែត្រួតពិនិត្យដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងតំបន់យោធាភាគខាងត្បូងនិងភាគខាងលិច នៅជិតព្រំដែនជាប់អ៊ុយក្រែន បានសម្រេចទាំងស្រុងហើយ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Shoigu បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “កងទ័ពបានបង្ហាញនូវសមត្ថភាព ដើម្បីធានាដល់កិច្ចការពារប្រទេសដ៏គួរឲ្យជឿជាក់បាន”។

លោក Shoigu បាននិយាយថា យោធាមានពេលរហូតដល់ថ្ងៃទី០១ ខែឧសភា ដើម្បីវិលត្រឡប់ពីសមយុទ្ធយោធា និងគួរតែចាប់ផ្តើមផែនការបញ្ជូលទ័ពវិលត្រឡប់នៅថ្ងៃសុក្រ ដោយរួមបញ្ចូលទាំងជូន ការដំណឹងស្តីពី លទ្ធផលនៃការត្រួតពិនិត្យ ដ៏គួរឲ្យភ្ញាក់ផ្អើល និងការដាក់សម្ភារៈក្នុងទីលាននានា នៅកន្លែងហ្វឹកហាត់ Pogonovo ដែលត្រូវបានប្រើប្រាស់ ក្នុងសមយុទ្ធយោធា Zapad-2021 នឹងធ្វើឡើងក្នុងខែកញ្ញា៕

ប្រែសម្រួល៖ប៉ាង កុង

To Top