ភ្នំពេញ ៖ ក្រោយការផ្អាកឲ្យបិទអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញជាបណ្តោះអាសន្ន កាលពីយប់ថ្ងៃ២៩ វិច្ឆិកា ក្នុងរយៈពេល៧ថ្ងៃ មិនទាន់បានប៉ុន្មានម៉ោងផង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា រដ្ឋបាល រាជធានីភ្នំពេញ ក៏ចេញសេចក្ដីសម្រេច អនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ ចាប់ពីព្រឹកនេះ តទៅ តាមគន្លងប្រក្រតីភាពថ្មី ៕
ភ្នំពេញ៖ ស្ត្រីខ្មែរ សញ្ជាតិអាមេរិកាំងមួយរូប ឈ្មោះ Vanessa Pang រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចេញវិដេអូ ប្រត្តិកម្មឆ្លើយតប ទៅកាន់លោក សម រង្ស៊ី ដែលមានគម្រោងជួលមេធាវី ក្នុងការដកសញ្ជាតិអាមេរិកាំង ពីពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន និងគាំទ្រដល់ការដឹកនាំ ប្រកបដោយការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត នៅកម្ពុជា ។ ស្ត្រីខ្មែរ ដែលមានឈ្មោះ Vanessa Pang បានលើកឡើងលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា “នាងខ្ញុំសុំធ្វើការបញ្ចេញមតិនិងប្រតិកម្មចំពោះសំដីពូ សម រង្សុី ដែលគាត់បាននិយាយ អំពីការដកសញ្ជាតិ ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលនេះជាការគំរាមកំហែងបន្លាច បំភិត បំភ័យដល់ពលរដ្ឋខ្មែរ-អាមេរិកាំង”។
ភ្នំពេញ ៖ លោក សយ សុភាព អ្នកតាមដានភូមិសាស្ដ្រនយោបាយ បានលើកឡើងថា គ្មានឈ្មោះ គណបក្សសង្រ្គោះជាតិទៀតទេ នៅប្រទេសខ្មែរ តែពួកភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) នៅបន្តញុះញ៉ង់ ឲ្យប្រើពាក្យនេះតទៅទៀត ដើម្បីបង្កើតបញ្ហាបង្ករឿងមិនចេះចប់ មិនចេះហើយ។ សម រង្ស៊ី-កឹម...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបសវនាការសម្តែងការគួរសមជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃឡាវ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា។ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ...
ភ្នំពេញ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាល ឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ កាលពីដើមខែកញ្ញាកន្លងមកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគថវិកាចំនួន ១...
ភ្នំពេញ ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) នាថ្ងៃទី២៩ វិច្ឆិកា បានរៀបចំសិក្ខាសាលាស្ត្រី ស្តីពី «ផលប៉ះពាល់នៃគ្រឿងស្រវឹង» ។ ដោយបង្ហាញការព្រួយបារម្ភនៃផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង តាមរយៈការពិភាក្សារួមមួយ ក្រោមប្រធានបទ «ផលប៉ះពាល់នៃគ្រឿងស្រវឹង»។ បញ្ហាដែលត្រូវ បានលើកឡើងនោះ រួមមាន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃ១-៧ធ្នូ កម្ពុជានឹងចុះត្រជាក់ក្នុងសីតុណ្ហភាពពី១៥ទៅដល់២៩អង្សាសេ និងមានខ្យល់ខុសធម្មតាដែរ(ខ្យល់រដូវ) ៕
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា សូមចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ។ នេះបើតាមហ្វេសបុកផ្លូវការ របស់ស្ថានទូតចិន ប្រចាំកម្ពុជា។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន យាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១ ។ ការអញ្ជើញទៅបំពេញទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេស ចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា។ ការហាមឃាត់នេះ ក្រោយពីអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ដោយបានកំណតឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាល ដាលមេរោគកូវីដ-១៩...