ព័ត៌មានជាតិ

ស្ថានទូតចិន​​ សូមចូលរួម រំលែកមរណទុក្ខ យ៉ាង​ក្រៀមក្រំ​បំផុតចំពោះ​ការយាង​សោយ​ព្រះទិ​វង្គតរបស់​សម្តេចក្រុមព្រះ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា សូមចូលរួមរំលែក​ ទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយព្រះទិ​វង្គត​របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ។ នេះបើតាមហ្វេសបុកផ្លូវការ របស់ស្ថានទូតចិន ប្រចាំកម្ពុជា។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន យាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ព្រះសម្តេចក្រុមព្រះ ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋមនិងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕

To Top