ព័ត៌មានជាតិ

ប្រធានាធិបតីបារាំង សន្យាបង្ក្រាប ទៅលើអ្នកដែលមិនបាន ចាក់វ៉ាក់សាំង

បរទេស៖ កាលពីរដូវក្តៅមុនមានការតវ៉ាដ៏ធំនៅក្នុងប្រទេសបារាំង ប្រឆាំងនឹងច្បាប់វ៉ាក់សាំងកាតព្វកិច្ច COVID-19 សម្រាប់លិខិតឆ្លងដែន ដើម្បីទៅលេងកន្លែងកម្សាន្ត ដោយប្រធានាធិបតី Emmanuel Macron បានសង្កត់ធ្ងន់នៅពេលនោះថា ការជៀសវាងការចាក់វ៉ាក់សាំងគឺជាការបង្ហាញនៃ “ការមិនទទួលខុសត្រូវ”។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតី បារាំង លោក Emmanuel Macron បានប្រើភាសាធ្ងន់ធ្ងន់នៅក្នុងការសន្យាដោយប្រើការបង្រ្កាបរបស់រដ្ឋាភិបាល លើអ្នកទាំងអស់គ្នាណាដែលប្រឆាំងនឹងការចាក់វ៉ាក់សាំងការពារមេរោគឆ្លងនៅក្នុងប្រទេសបារាំង។

លោក Macron បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Le Parisien កាលពីល្ងាចថ្ងៃអង្គារថា គាត់នឹងមិនបញ្ជូនអ្នកដែលមិនបានចាក់វ៉ាក់សាំងទៅពន្ធនាគារទេ ហើយនឹងមិនចាក់វ៉ាក់សាំងដោយបង្ខំនោះដែរ។

លោកថា «អ៊ីចឹងយើងត្រូវប្រាប់គេថា ចាប់ពីថ្ងៃទី ១៥ ខែមករាទៅ អ្នកនឹងមិនអាចទៅភោជនីយដ្ឋានបានទៀតទេ អ្នកនឹងមិនអាចទៅណាបាននោះទេ អ្នកមិនអាចទៅហាងកាហ្វេ ទៅរោងភាពយន្ត និង រោងកុន បានឡើយ»។ ” ប្រធានាធិបតីបារាំងបាននិយាយ»។

លោក Macron កំពុងសំដៅលើច្បាប់ដែលនឹងចូលជាធរមាននៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ហើយរារាំងអ្នកដែលមិនបានចាក់វ៉ាក់សាំង ចូលកន្លែងបដិសណ្ឋារកិច្ច ឬរថភ្លើង៕ប្រែសម្រួលៈ ណៃ តុលា

To Top