ព័ត៌មានជាតិ

រដ្ឋបាល ខេត្តកំពង់ចាម ជួសជុលផ្លូវកៅស៊ូ AC ប្រវែង៦៥២ ម៉ែត្រ ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២នេះ បានចុះពិនិត្យដំណើរការ ជួសជុលផ្លូវកៅស៊ូ AC ប្រវែង៦៥២ម៉ែត្រ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នេះជាគម្រោងរដ្ឋបាលខេត្ត ឆ្នាំ២០២២ ជួសសជុលផ្លូវកៅស៊ូ AC ប្រវែង ៦៥២ម៉ែត្រ ទទឹង៧.៤ ម៉ែត្រ លើកំណាត់ផ្លូវលេខ ៤៩ ភ្ជាប់ពីកែងផ្លូវត្រសក់ផ្អែម រហូតដល់ផ្លូវភ្លោះមុនីវង្ស ក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

ជាមួយគ្នានេះដែរ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ក្រុមបច្ចេកទេស ឱ្យរៀបចំប្រព័ន្ធបង្ហូរ ទឹកឲ្យបានល្អ ជៀសវាងមាន ដក់ទឹកភ្លៀង ដែលបង្កឲ្យផ្លូវឆាប់ខូចទៅវិញ ។ ចំពោះចំណីផ្លូវ ក៏ត្រូវរៀបចំអោយបានស្អាត និងមានសោភ័ណភាពផងដែរ ៕

To Top