ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីការបរទេសអង់គ្លេស

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៩៖៣០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បាននិងកំពុងទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Amanda Milling អនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួង ។

សូមរំលឹកថា លោកស្រី Amanda Milling បានមកដល់កម្ពុជា កាលពីថ្ងៃទី៩ មករា ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង របស់លោកស្រី ចាប់តាំងពីចក្រភពអង់គ្លេស ក្លាយជាដៃគូសន្ទនាអាស៊ាន ។ ក្នុងរយៈពេល២-៣ថ្ងៃនេះ លោកស្រី Milling ក៏បានជួបជាមួយដៃគូកម្ពុជាជាច្រើន ក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនា ៕

To Top