ព័ត៌មានជាតិ

អាករលើតម្លៃបន្ថែម លើមុខទំនិញ ដែលជាអាហារសម្រាប់ រស់នៅប្រចាំថ្ងៃពលរដ្ឋ ជាបន្ទុករដ្ឋ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ បានប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម លើមុខទំនិញដែល ជាអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។

ប្រកាសនេះ មានគោលបំណងដាក់ ជាបន្ទុករបស់រដ្ឋនូវ អាករលើតម្លៃបន្ថែម លើមុខទំនិញដែល ជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ប្រកាសនេះ ក៏មានវិសាលភាពអនុវត្ត ចំពោះអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ក្នុង ស្រុកនូវទំនិញដែលជាអាហារជាមូលដ្ឋាន សម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅកម្ពុជា ដោយមិនរាប់បញ្ចូលការផ្គត់ផ្គង់ ម្ហូបអាហារនៅភោជនីយដ្ឋានឡើយ ។

អាហារជាមូលដ្ឋាន សំដៅដល់បណ្តាមុខទំនិញ មួយចំនួនដែលចាំបាច់ សម្រាប់រស់នៅប្រចាំថ្ងៃដូចជា ៖ សាច់សត្វចិញ្ចឹមមានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ ។ ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្លាប់ ឬឆ្អើរ ។ ត្រីទឹកសាប និងទីកប្រែគ្រប់ប្រភេទរួមទាំង បង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ ។ ស្ករគ្រប់ប្រភេទដែលមិនមាន លក្ខណៈជាស្ករគ្រាប់ ។ អំបិលគ្រប់ប្រភេទ និងទឹកត្រី-ទឹកស៊ីអីវគ្រប់ប្រភេទ ។

ការកំណត់អាករលើតម្លៃ បន្ថែមជាបន្ទុករបស់រដ្ឋ មានរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕

To Top