ព័ត៌មានជាតិ

កម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ ចុះពិនិត្យការពារ​ តាមតំបន់ឆ្នេរ​ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

ភ្នំពេញ៖ ដោយផ្អែកតាមសច្ចាប័នរបស់ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២​ កងកម្លាំងទីបញ្ជាការជួរមុខ ចំនួន២០រូប និងអូប័រល្បឿនលឿន ចំនួន០២គ្រឿង ដឹកនាំដោយវរនាវីឯក នួន ស៊ីវាសនា មេបញ្ជាការកងនាវាអន្តរាគមន៍ កម្លាំងបានចេញល្បាត នៅតាមបណ្តាគោលដៅដែលឈរជើង និងតាមតំបន់ឆ្នេរ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសវេទិការទេសចរណ៍អាស៊ាន លើកទី៤០ (40th ASEAN TOURISM FORUM, ATF) នៅខេត្តព្រះសីហនុ ឆ្នាំ២០២២​ ។

ផ្ទាំងពាណិជ្ជកម្ម

វេទិការទេសចរណ៍អាស៊ាន លើកទី៤០​ (40th ASEAN TOURISM FORUM, ATF) នឹងត្រូវព្រឹត្តិទៅ នាថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ដែលរៀបចំដោយ ក្រសួងទេសចរណ៍កម្ពុជា៕

To Top
×