ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានធ្វើដំណើរតាមឧទ្ធម្ភាចក្រ ទៅដល់ខេត្តព្រះសីហនុហើយ ដើម្បីអញ្ជើញជាអធិបតីភាព បើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ ។ នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុ។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នាខែមករា ឆ្នាំ២០២២នេះ មានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសចំនួន៩ ដូចជា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយណេ និងហ្វីលីពីន ។ ចំណែកប្រទេសវៀតណាម គឺចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ ក្នុងនាមតំណាងរដ្ឋមន្ត្រីទេសចរណ៍របស់ខ្លួន ៕

