ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសដឹងថា ចាប់ពីថ្ងៃ២៦-៣១មករា កម្ពុជាទទួលឥទ្ធិពល សម្ពាធទាបពីឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ខណៈនៅដល់ថ្ងៃ១កុម្ភៈ ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន ក្នុងកម្រិតខ្សោយដូចគ្នា ។
បើតាមក្រសួង គឺស្ថានភាពទទួលឥទ្ធិសម្ពាធ មកពីប្រទេសទាំង ២ខាងលើនេះ អាចធ្វើឲ្យកម្ពុជាមានភ្លៀង ក្នុងកម្រិតខ្សោយជាអន្លើរៗ ដោយនឹងមានសីតុណ្ហភាព ពី២២ទៅ៣៧អង្សាសេផងដែរ ៕