ព័ត៌មានជាតិ

សូមស្តាប់កម្សានជាមួយចម្រៀងបទ «រួមគ្នាឆ្ពោះទៅអនាគត!»ដែលរួមគ្នាបកស្រាយ ដោយតារាចម្រៀង១៦ ប្រទេស

ភាសាមិនដូចគ្នា តែគោលបំណងដូចគ្នា “សាមគ្គីគ្នាជាធ្លុងមួយ ឆ្ពោះទៅអនាគតជាមួយគ្នា!”
ខណៈពេលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជិតនឹងសម្ពោធបើក MVនៃបទចម្រៀង «រួមគ្នាឆ្ពោះទៅអនាគត!»ដែលជាចម្រៀងផ្សព្វផ្សាយពីប្រធានបទនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងរួមគ្នាមកស្រាយដោយពិធីករភាសាបរទេសនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងតារាចម្រៀងជាង២០រូបដែលមកពីប្រទេសអាស៊ីនិងអាហ្វ្រិកចំនួន១៥ បានចាក់ផ្សាយជាផ្លូវការ ។
តារាចម្រៀងដែលមានពណ៌សម្បុរខុសគ្នា ភាសាខុសគ្នា ធ្វើការអំពាវនាវយ៉ាងស្មោះអំពីប្រធានបទ “រួមគ្នាឆ្ពោះទៅអនាគត!”តាមរយៈបទចម្រៀងតែមួយ ។

MVបទចម្រៀង «រួមគ្នាឆ្ពោះទៅអនាគត!»ដែលច្រៀងជាច្រើនភាសា មិនត្រឹមតែពោរពេញទៅដោយភាពកក់ក្តៅរបស់ប្រជាជននៃប្រទេសអាស៊ីនិងអាហ្វ្រិកនិងអាស៊ីប៉ុណ្ណោះទេ ថែមទាំងក៏បង្កប់នូវរឿងរ៉ាវគួរឱ្យរំភើបចិត្តជាច្រើនផងដែរ ។
នៅប្រទេសម៉ុងហ្គោលី នៅក្រៅផ្ទះមានសីតុណ្ហភាពត្រជាក់ដល់ទៅ៣០អង្សាសេក្រោមសូន្យ ពិតមែនតែក្រុមតារាចម្រៀងស្លៀកពាក់មិនសូវក្រាម ប៉ុន្តែពួកគេបានច្រៀងដោយទឹកចិត្តកក់ក្តៅ ។

នៅប្រទេសអ៊ីរ៉ង់ ពេលថតវីដេអូ បន្ទប់ថតស្រាប់តែដាច់ភ្លើង ដើម្បីឱ្យតារាចម្រៀងរក្សាទឹកចិត្តយ៉ាងកក់ក្តៅ ក្រុមផលិតករបានក្លាយជា “ក្រុមបង្កើតបរិយាកាស” ។
នៅប្រទេសកេនយ៉ា តារាចម្រៀងបានហាត់សមទាំងកណ្តាលភ្លៀង ពេលថតក៏មានមេឃស្រឡះ ។

ក្រៅពីMV ច្រៀងជាពហុភាសា MVបទចម្រៀង«រួមគ្នាឆ្ពោះទៅអនាគត »ជា១៦ភាសាក៏បានត្រូវចាក់ផ្សាយដោយប្រព័ន្ធសារព័ត៌មាននៃប្រទេសជប៉ុន ម៉ុងហ្គោលី ឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស អ៊ីរ៉ង់ តួកគី អ៊ីស្រាអែលនិងកេនយ៉ាជាដើម ។ ការរៀនច្រៀងបទចម្រៀង «រួមគ្នាឆ្ពោះទៅអនាគត »បានក្លាយជារឿងទាន់សម័យរបស់ប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ៕

To Top