ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ស្រ្តីជនជាតិខ្មែរ-ឥស្លាមម្នាក់ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជាង២គីឡូក្រាម ប្រព្រឹត្តនៅចំណុចផ្ទះលេខ១២ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងទី១ ខណ្ឌឬស្សីកែវ ររាជធានីភ្នំពេញ ។
យោងតាមដីកា របស់ចៅក្រមស៊ើបសួរសាលាដំបូង បានអោយដឹងថា ជនត្រូវចោទ មានឈ្មោះ ឯល អាត់ ទរី ភេទស្រី ជនជនជាតិខ្មែរ-ឥស្លាម មានទីលំនៅចំណុចផ្ទះលេខ១២ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងទី១ ខណ្ឌឬស្សីកែវ ររាជធានីភ្នំពេញ ។
ស្រ្តីជាប់ចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ ពីបទ “រក្សាទុកជួញដូរគ្រឿងញៀន” តាមមាត្រា៤០ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ។
ស្រ្តីជាប់ចោទ ជនជាតិខ្មែរ-ឥស្លាមត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងផ្ទះរបស់ជនត្រូវចោទ ផ្ទះលេខ១២ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងទី១ ខណ្ឌឫស្សីកែវ ររាជធានីភ្នំពេញ។
ចំណែកវត្ថុតាង រឹបអូសបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន៦កញ្ចប់ធំ និង ១ដុំធំ មានទម្ងន់ ជាង ២គីឡូក្រាម៕ ដោយ៖ លីហ្សា