ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី២៦២នាក់ទៀត ជាអូមីក្រុង ជា៧៦នាក់ និងគ្មានអ្នកស្លាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦២នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ដោយចូលសហគមន៍២២៦ ខណៈជាសះស្បើយចំនួន៧៦នាក់ និងគ្មានអ្នកស្លាប់ ។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២២ ៤៦៨នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៤២៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕

To Top