ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ស្នើADB ជួយបោះបង្គោល ការពារព្រៃកោងកាង និងដាំដុះឡើងវិញ


ភ្នំពេញ៖ ស្របជាមួយនឹងគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈលោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានស្នើជួយធ្វើបច្ចុប្បន្នភាពព្រៃ កោងកាង តាមរយៈការបោះបង្គោលការពារ និងធ្វើការដាំដុះឡើងវិញ។

លោកថា ការធ្វើដូចនេះ ដើម្បីផ្តល់ផលប្រយោជន៍ ពីការកាប់បំផ្លាញ មកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍។

ការស្នើនេះធ្វើឡើង នៅក្នុងឱកាសលោកគួច ចំរើន ដឹកនាំកិច្ចប្រជុំ គម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញពីគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលជាគម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រ។

បើតាមអ្នកជំនាញ គឺព្រៃកោងកាង១ហិកតា អាចផ្តល់ចំណូល ៣,៥០០ដុល្លារក្នុងមួយឆ្នាំ ដូច្នេះយើងរួមគ្នាអភិរក្សព្រៃកោងកាង ដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឱ្យនៅវង់វង្ស៕

To Top