ព័ត៌មានជាតិ

វ៉ៃខ្នោះជនជាតិចិនម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម

ភ្នំពេញ​៖​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បានចាប់ខ្លួនជនជាតិម្នាក់ ដកហូតថ្នាំញៀនជាង ៥គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះធ្វេីឡេីង កាល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២ នៅ​ចំណុច​ បន្ទប់​លេខ​១២​បេ​ ជាន់​ទី​១២​ ខុន​ដូ​ MSK​ ផ្លូវ​លេខ​ 450​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ ។​

ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្ត​តាម​បញ្ជា​ នាយ​ឧត្ដម​សេនិយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​នាយ​ឧត្ដម​សេន៍យ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។​

​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ឈ្មោះ​ Su​ Yunshi​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ ចិន​ ។​

​ក្នុង​នោះ​ចាប់​យក​វត្ថុ​តាង​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(WY)​ ទម្ងន់​ ២​ គ​.​ក្រ​ ៦៦៦​ ក្រាម​ -​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ ទម្ងន់​ ២​ គ​.​ក្រ​ ៦៥១.៥១​ក្រាម​។​ -​កេ​តា​មីន​(KETAMIN)​ទម្ងន់​ ២១៩.៣៥​ក្រាម​។​ -​នី​មេតា​ហ្សេ​ប៉ា​ម​(4CEC)​ ទម្ងន់​ ៣៥.៦៤​ ក្រាម​។​ សរុប​ សារធាតុ​ញៀន​ ទម្ងន់​សុទ្ធ​ ៥​ គ​.​ក្រ​ ៥៧២.៥០​ក្រាម​ កញ្ឆា​ក្រៀម​ ៤​ គ​.​ក្រ​ ៥៤២​ក្រាម​ សារធាតុ​ផ្សំ​ ១៣​ គីឡូក្រាម​ ។​ ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ធំ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ខាងលើ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

To Top