ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣២នាក់ទៀត ខណៈជាសះស្បើយ ១៣២នាក់ និងគ្មានស្លាប់ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣២នាក់ មានករណីឆ្លងសហគមន៍ ៣០នាក់ និងអ្នកដំណើរពីបរទេស ២នាក់ ។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៣៥.៧១៤នាក់ អ្នកជាសះស្បើយ ១៣១.៩៤០នាក់ និងអ្នកស្លាប់ ៣.០៥៤នាក់ ៕

