ព័ត៌មានជាតិ

បុរស ដែលសត្វក្រពើខាំ ទទួលមរណភាព បន្ទាប់ពីរបួសធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះ

ភ្នំពេញ៖ បុរសម្នាក់ នៅរស់ស្រុកពួក ខេត្តសៀមរាប ដែលធ្លាក់ក្នុងអាងក្រពើនៅផ្ទះរបស់ខ្លួន បានស្លាប់ហើយ បន្ទាប់ពីក្រុមគ្រួសារយកព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

លោក ទេព ពុំសែន អធិការស្រុកពួក បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះ បាត់បង់ជីវិតដោយសារក្រពើខាំនេះ គាត់មានសភាពរបួសធ្ងន់ធ្ងរ ចាប់ពីចុងជើងដល់ក្បាល។ លោក បន្តថា អ្នកជំងឺបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្ដែពេទ្យអស់លទ្ធភាពព្យាបាល ក៏បញ្ជូនត្រឡប់ទៅផ្ទះវិញ ហើយបានស្លាប់នៅតាមផ្លូវតែម្ដង។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ដ្រីសាលាស្រុកពួក ខេត្ដសៀមរាប បានធ្លាក់ចូលទ្រុងក្រពើ ចិញ្ចឹមនៅចន្លោះម៉ោង១.០០នាទីយប់ ឆ្លងចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើ ស្ថិតនៅខាងក្រោយផ្ទះ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះជាអ្នកមើលថែ លើការចិញ្ចឹមសត្វក្រពើ ហើយតែងតែដេកយាមនៅអង្រឹង ក្នុងរោងលើទ្រុងក្រពើតែម្នាក់ឯង ប៉ុន្តែនាយប់ថ្ងៃកើតហេតុ ដោយសារឈឺបទជើងតូច លោកចុះហើយរអិលធ្លាក់ចូលអាងក្រពើតែម្តង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top