ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសក្របខណ្ឌទាហានថ្មីចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារដែនអាកាស រយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស។ នេះបើយោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។