ព័ត៌មានជាតិ

សម្តេចតេជោ ៖ កាកបាទក្រហមកម្ពុជា ទទួលថវិកា ពីសប្បុរសជនជាតិ-អន្តរជាតិ ជាង១៦លានដុល្លារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ មកដល់ពេលនេះកាកបាទក្រហមកម្ពុជា បានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២ ជាង១៦លានដុល្លារហើយ ។

សម្តេចថា ទោះបីជាឆ្នាំនេះ កម្ពុជាមិនបានរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងបានជួបបញ្ហាកូវីដយ៉ាងណាក៏ដោយ ប៉ុន្តែសប្បុរសជនជាតិ និងអន្តរជាតិនៅតែមានចិត្តសប្បុរសក្នុងការចូលរួមវិភាគទានបរិច្ចាគដើម្បីជួយពលរដ្ឋដែលរងគ្រោះពីគ្រោះធម្មជាតិនានា ។ នេះជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីតាមរយៈសារជាសំឡេងជាង៤នាទី នារសៀលថ្ងៃ១០ ឧសភា ចេញពីទីក្រុងសេអ៊ូល៕

To Top