ព័ត៌មានជាតិ

លោក ម៉ក់ ហឺន សប្បាយចិត្តខ្លាំង ពេលបានជួបសម្ដេចតេជោផ្ទាល់ នៅលើទឹកដីអាមេរិក

ភ្នំពេញ៖ លោក ម៉ក ហឺន អ្នកវិភាគលើបណ្ដាញសង្គម បានបង្ហាញការ សប្បាយចិត្តខ្លាំង ក្រោយបានជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសសម្ដេច ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) លោក ម៉ក់ ហឺន បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះសម្កេចតេជោម្តងហើយម្តងទៀត ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អនុញ្ញាតឲ្យរូបលោកពូ និងក្រុមការងារទាំងអស់ បានជួបសន្ទនា និងផ្តល់នូវការទទួលទានអាហាររួមគ្នា។

ត្រង់ចំនុចនេះលោក ម៉ក់ ហឺន បញ្ជាក់ថា «នេះបានបង្ហាញ ពីការគោរពស្រឡាញ់ មិនប្រកាន់ពណ៌សម្បុរ និន្នាការនយោបាយ បើទោះបីជាកន្លងមក លោកពូនិងក្រុមការងារ បានធ្វើការវាយប្រការ លើរូបសម្តេច និងគណបក្សប្រជាជនកម្ពុជាក្តី»។

លោក ម៉ក់ ហឺន មានប្រសាសន៍ថា លោកពិតជាគោរពកោតសរសើរ ដោយស្មោះ ជូនចំពោះសម្តេច ហើយស្ទើរតែគេងមិនលក់ ដោយបានជួបសម្តេចដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ិនតោន។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់លោក ម៉ក់ ហឺន ថា សម្តេចពិតជាមានការរីករាយណាស់ ដោយបានជួបសន្ទនា ជាមួយលោក និងក្រុមការងារវិភាគបណ្តាញសង្គម នៃជនរួមជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ បន្ទាប់ពីរូបសម្តេចផ្ទាល់ បានមកដល់រដ្ឋធានីវ៉ាស៊ិនតោនភ្លាមៗ។

សម្តេចតេជោបន្តថា បើទោះបីជាពេលកន្លងមក យើងមិនដែលបានជួបគ្នា ដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែយើ់ងធ្លាប់បានឆ្លងឆ្លើយ តាមប្រព័ន្ធបណ្តាញសង្គម ទាក់ទិនទៅនិងស្ថានភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបម្រើឲ្យការរីកចំរើនរបស់ប្រទេស និងប្រជាជនកម្ពុជា។

ជាមួយនឹងងការទទួលទានអាហារ ក្នុងរូបភាពដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលោក ម៉ក់ ហឺន សូមផ្តើមផ្ញើនូវការនឹករលឹក ជូនដល់បងប្អូន កូនក្មួយ ជាទីស្រឡាញ់ទាំង អស់ ដែលកំពុងរស់នៅ ប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមផ្ញើនូវការ នឹករលឹក និងក្តីស្រឡាញពេញបេះដូង ជូនចំពោះជនរួមជាតិទាំងអស់ ពិសេសសម្តេចបានបូងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទេវតា ថែរក្សាក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាមជួយឃុំគ្រងបីបាច់ ថែរក្សាការពារជនរួមជាតិខ្មែរ ទាំងអស់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការ និងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមទទួលបាននូវសុខសុភមង្គម ចំរុង ចំរើន គ្រប់ក្រុមគ្រួសារ។

លោក ម៉ក់ ហឺន បានបូងសួងដល់វត្ថុស័ក្តិសិទ្ធទេវតា ថែរក្សាក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាមជួយឃុំគ្រង ថែក្សាការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមកាន់តែមានតេជៈបារមី ខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាមគ្គទេសក៏ដ៏ឆ្នើម ដឹកនាំជោគវាសនាអនាគត ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនរឹងមាំ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់របស់សម្តេច ជាយូរអង្វែងតរៀងទៅ៕

To Top