ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុក ៦ ឆ្នាំ ពាក់ព័ន្ធនឹងការរួមភេទជាមួយ ក្មេងស្រីម្នាក់ អាយុ១៤ឆ្នំា

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស យុវជនម្នាក់ ជាប់ពន្ធនាគារ កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទ ជាមួយកុមារីម្នាក់ អាយុ ១៤ ដែលត្រូវជាគូសង្សានឹងគ្នា ប្រព្រឹត្តនៅ ភូមិស្រែជម្រៅ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល កាលពីអំឡុង ឆ្នាំ ២០២១។

យោងតាមដីការបស់តុលាការកំពូល បានអោយដឹងថា ទណ្ឌិតរូបនេះ មាន មានឈ្មោះ គុន គឹមអូន ភេទប្រុស អាយុ ២៨ ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះមាន អាយុ អាយុ ១៤ ឆ្នាំ មានទីលំនៅ នៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ទណ្ឌិតឈ្មោះ គុន គឹមអូន ត្រូវបានសាលាដំបូងខេត្តកណ្តាល កាលពី ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « រួមភេទជាអនីតិជនក្រោមអាយុ១៥ឆ្នំា « តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរ មនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ម្តាយរបស់ កុមារីរងគ្រោះ នៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល៕

ដោយៈ លីហ្សា

To Top