ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ មានជំនឿថា ប្រទេសរវ៉ាន់ដា នឹងលើកកម្ពស់ទំនាក់ទំនង ដើម្បីគុណប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា មានជំនឿជាក់ថា ប្រទេសរវ៉ាន់ដា នឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

នាឱកាសអនុញ្ញាតឲ្យលោកស្រី Dalila Yasmin AMRI SUED ឯកអគ្គរដ្ឋទូតរវ៉ាន់ដា ទើបតែងតាំងថ្មី ប្រចាំកម្ពុជា សម្តេច សាយ ឈុំ បានស្វាគមន៍ និងអបអរសាទរចំពោះ លោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។

សម្តេចមានជំនឿជាក់ថា «ក្នុងអាណត្តិបេសកកម្មការទូត របស់លោកជំទាវ នឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត»។

ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត ប្តេជ្ញាថា តាមរយៈបេកសកកម្មការទូត របស់លោកស្រីនៅកម្ពុជា លោកស្រី នឹងខិតខំប្រឹងប្រែង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត៕

To Top