ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងការ ប៉ុនប៉ងរំលោភក្មេងស្រីម្នាក់ អាយុ១២ឆ្នាំ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ មន្ត្រីនគរបាលស្រុកបសេដ្ឋ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីគាត់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើក្មេងស្រី ម្នាក់ អាយុ១២ឆ្នាំ តែមិនបានសម្រេច ប្រព្រឹត្តនៅចំណុច ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ តើ ឆោវ័ន្ត អាយុ ២៥ឆ្នាំ មុខកសិករ មានទីលំនៅ ភូមិសហគមន៍ខាងលិច ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំណែកឯក្មេងស្រីរងគ្រោះ មានអាយុ ១២ ឆ្នាំ មានទីលំនៅ ភូមិសហគមន៍ខាងលិច ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ឥឡូវនេះជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ស្នងការ ដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ: លីហ្សា

To Top