ព័ត៌មានជាតិ

បុរសម្នាក់ត្រូវជាប់ឃុំ ដោយសារ តែវាយសម្លាប់ ជីដូនអាយុ៧៧ឆ្នាំ ដោយសារជម្លោះពាក្យសម្តី

ភ្នំពេញ៖ បុរសទំនើងម្នាក់ កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបានចាប់ខ្លួន និង បញ្ជូនទៅឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារព្រៃស ជាប់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយ គាត់បានវាយសម្លាប់ជីដូនបង្កើតរបស់គាត់ ម្នាក់ វ័យ ៧៧ ឆ្នាំ នឹងត្បូងចប បណ្ដាល អោយដេកស្លាប់យ៉ាងអាណោចអាធ័ម ប្រព្រឹត្ត នៅមុខផ្ទះ រួចរត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅមុខផ្ទះលេខ១៦៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុរសទំនើង ត្រូវចោទ ម្នាក់នេះ មាន
ឈ្មោះ ឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ
មុខរបរមិនពិតប្រាកដ និង ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ រស់នៅកន្លែងកើតហេតុ ស្ថិតនៅចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( នៅចំណុចកើតហេតុខាងលើ)។

ចំណែកឯជនរងគ្រោះមាន ឈ្មោះ មុំ ហៀង ភេទស្រី អាយុ ៧៧ ឆ្នាំ ត្រូវជាជីដូន របស់ជនត្រូវចោទ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឃាតកម្ម និង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ចាប់ខ្លួន នៅចំណុចគល់ស្ពានព្រែកព្នៅ ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បន្ទាប់ពីគាត់បានរត់គេចខ្លួន បានចំនួន ១៣ថ្ងៃ បន្ទាប់ពីសម្លាប់ជីដូនរបស់គាត់៕

ដោយ: លីហ្សា

To Top