ព័ត៌មានជាតិ

Breaking: ព្រះមហាក្សត្រកម្ពុជា បួងសួងឱ្យ លោក អាបេ នៅជាមួយពលរដ្ឋ


ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្វាយការបួងសួងក្នុងនាមព្រះអង្គ និងពីប្រជារាស្រ្តខ្មែរ ឲ្យលោក ហ្សិន ហ្សូអាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅជាមួយពលរដ្ឋរបស់លោក។ នេះបើតាមហ្វេសប៊ុក Royal du Cambodge នៅមុននេះបន្តិច។

លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានរងការវាយប្រហារ និងហូរឈាម ពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍យុទ្ធនាការរកសំឡេងឆ្នោតព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹកម៉ោងនៅជប៉ុន ។ ក្រោយរងការបាញ់ប្រហារលោកមានស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ៕

To Top