ព័ត៌មានជាតិ

កុំចេះដើរបោកគេ! ឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធនឹងការដើរឃោសនា អូសទាញ ប្រជាពលរដ្ឋ ឱ្យដាក់លុយរកស៊ី ជាមួយខ្លួន ដោយសន្យា បានការប្រាក់ខ្ពស់

ភ្នំពេញ: សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ២ ខែសីហា ២០២២ បានឃាត់បុរស សង្ស័យ ចំនួន ២នាក់ ដែលជាតំណាង ក្រុមហ៊ុនយូនីស៊ីធី ជាប់ពាក់ព័ន្ធនឹងការឆបោក ប្រាក់ពីប្រជាពលរដ្ឋនៅ ជាច្រើននាក់ ខេត្តតាកែវនិង កំពត អស់រាប់ម៉ឺនដុល្លារអាមេរិក តាមរយៈការការដើរ ឃោសនា-អូសទាញប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកត្រាំកក់ ដាក់ហ៊ុនរកស៊ីជាមួយ ក្រុមហ៊ុនពួកគេ ជាថ្នូរនឹងទទួលបាននូវការប្រាក់ខ្ពស់។

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ មានឈ្មោះ ទី១- ឈ្មោះ ជៀន វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុម ហ៊ុនយូនីស៊ីធី និងទី ២- ឈ្មោះ ឈិន វ៉េត ភេទ ប្រុស អាយុ ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត មុខងារជាដំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធីពីបទឆបោកប្រាក់។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹង របស់ប្រជាពលរដ្ឋចំនួន៤នាក់ តំណាងឱ្យជន ជនរងគ្រោះ ដែលបានមកដាក់ ពាក្យបណ្ដឹងដល់សមត្ថកិច្ច ស្រុកត្រាំកក់ ដោយបានប្តឹងថា បុរសជនសង្ស័យចំនួន២នាក់ បានឆបោកលុយពីពួកគ យា៉ងតិច ពី ២០០០ ដុល្លារអាមេរិក រហូតទៅ ៤០០០០ (៤ ម៉ឺន) ដុល្លារអាមេរិក ក្នុងម្នាក់ៗ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២ ត្រូវបានបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តតាកែវ ដើម្បីសម្រេចតាមផ្លូវច្បាប់៕

ដោយ: លីហ្សា

To Top