ព័ត៌មានជាតិ

រន្ធត់ណាស់ ! កម្មកររោងចក្រម្នាក់ស្លាប់និង របួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ម៉ូតូ បុករថយន្ត

ស្វាយរៀង ៖ ស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៏ គួរអោយរន្ធត់ ខណៈជិះម៉ូតូវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ បុកជាមួយរថយន្តស្របទិសគ្នា ពេញទំហឹងបង្កការភ្ញាក់ផ្អើល ដល់អ្នកដំណើរទាំងព្រឹក ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៦និង១១នាទីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ សាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាល ក្រុងស្វាយរៀងបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះសាន ស្រីម៉ាយ អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករងរបួសធ្ងន់ មានឈ្មោះសាន វង អាយុ ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ក្រសាំង ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១R ០៥១២ ។

ចំណែកអ្នកបើកបរ រថយន្តមានឈ្មោះផូ រិទ្ធី ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ បាល័ង្គជា ឃុំ ចិន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រម ទាំងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៏ សលាយលឿង ពាក់ស្លាកលេខ ស្វាយរៀង ៣A ២៤៥៣ផងដែរ។

យោងតាមសាក្សីនីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្រុសស្រី២នាក់បានជិះមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១R ០៥១២ លើផ្លូវលេខ ៣១៥ ក្នុងទិសដៅពីជើងមកត្បូង ដោយជិះវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកម៉ាកហុីយ៉ាន់ដាយ ពណ៏សលាយលឿង ពាក់ស្លាកលេខ ស្វាយរៀង ៣A ២៤៥៣ បើកក្នុងទិសដៅស្របគ្នា ជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញ ទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ ស្លាប់ធ្លាយខួរនិងបុរសម្នាក់រង របួសធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន មកដល់ធ្វើការវាស់វែង មធ្យោបាយធ្វើដំណើរទាំង២គ្រឿង មករក្សាទុកនៅការិយាល័យ ចរាចរណ៍ខេត្តស្វាយរៀង អ្នករបួសត្រូវបានបញ្ជូន មកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំណែកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុនិងបានប្រគល់ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុក កំណើតផងដែរ៕

To Top