ភ្នំពេញ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំរបាយការណ៍ បូកសរុបលទ្ធផលការងារ ខែសីហា និងទិសដៅ អនុវត្តការងារខែកញ្ញា ឆ្នាំ២០២២នៅបញ្ជា ការដ្ឋាន កងទ័ពជើងទឹក ជ្រោយចង្វារ។
គួរឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួម ដោយលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រផងដែរ៕












