ព័ត៌មានជាតិ

បញ្ជូនខ្លួនលោកឧកញ៉ា ជួប ច័ន្ទ ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាលើកទី២ ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង ១, ៥លាន ដុល្លារ(Video)

ភ្នំពេញ: ចៅក្រមក្រមស៊ើបសូរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២២នេះ បញ្ជូន លោកឧកញ៉ា ជួប ច័ន្ទ ទៅឃុំនៅក្នុងពន្ធនាគារ ជាលើកទី២ តាមអំណាច សាលក្រមរបស់តុលាការ ជាប់ពាក់ព័ន្ធការចេញសែកស្អុយ មានតម្លៃ ជាង ១, ៥ លាន ដុល្លារប្រព្រឹត្តនៅ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧។

មន្រ្តីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា: ឈ្មោះ ជួប ច័ន្ទ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរជា ពាណិជ្ជករ ស្នាក់ នៅផ្ទះ លេខ ៥២ ផ្លូវ ១២៣ សង្កាត់ ទួល ទំពូង ១ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « មិន បំពេញ កាតព្វកិច្ច ចំពោះ ឧបករណ៍ អាច ជួញដូរ បាន » ប្រព្រឹត្ត នៅ ក្រុមហ៊ុន គឹម ហាប់ ខូ អិ ល ធី ឌី ស្ថិតនៅ សង្កាត់ ទួល ស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧។

ឈ្មោះ ជួប ច័ន្ទ ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ តុលាការ កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ, លោកឧកញ៉ា ជួប ច័ន្ទ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top