ព័ត៌មានជាតិ

ក្មេងស្រី ៤នាក់ ចេញពីរៀន នាំគ្នាទៅលេងទឹក ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យលង់ទឹកស្លាប់ម្នាក់

ភ្នំពេញ៖ តាមរបាយការណ៍ពីលោក លៀង កែវ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីក្មេងជា សិស្សសាលាអនុវិទ្យាល័យពាមគ្រែង ពេលចេញពីរៀនវិញ នៅវេលាម៉ោង១០:៣០ នាទី បាននាំគ្នាទៅលេងទឹកតាមផ្លូវ ដែលហូរដាច់ជាមួយមិត្តភក្កិ ចំនួន ៤នាក់  បណ្តាលឱ្យទឹកគួចលង់ទឹកស្លាប់ម្នាក់ ។

ចំណែកឯសិស្ស ៣នាក់ទៀត បានបងប្អូនប្រជាពលរដ្ឋ ជួយសង្រ្គោះបានទាន់ពេលវេលា ។ នេះបើយោងតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ។

របាយការណ៍បានបញ្ជាក់ទៀតថា ក្មេងលង់ទឹកស្លាប់នោះមានឈ្មោះ ចក់ កញ្ញា ភេទស្រី អយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ទីតាំងកើតហេតុ សិស្សសាលាបានមកលេងទឹក តាមផ្លូវទឹកជំនន់ហូរដាច់ (តំបន់កោះតាហែម) នៅភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
       
ក្រោយការពិនិត្យសព របស់សមត្ថកិច្ចរួចមក សង្កេតឃើញថាសពក្មេងស្រីនេះ ពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
        
លោកនាយប៉ុស្តិ៍ សំណូមណូមពរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះទឹកស្ទឹងសែន កំពុងតែឡើង៕

To Top