ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប នៅខេត្តកំពង់ចាម

កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នៅរសៀលថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២ នេះ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រណាំងទូក «ង» ដែលប្រព្រឹត្តទៅ នៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

ក្នុងពិធីនេះដែរ គេសង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមកំសាន្ត ទស្សនាការប្រណាំងទូក ដោយភាពសប្បាយរីករាយ ។

សូមញ្ជាក់ថា មកដល់ពេលនេះ ទូក «ង» និងទូកខ្នាតអន្តរជាតិ មានចំនួន ៤៥ទូក បានដាក់ពាក្យចូលរួមប្រកួត ក្នុងនោះ ទូកអុំ បុរស ខ្នាតវែង មាន ២៤ទូក ស្មើនឹង ១២គូ និងទូកខ្នាតអន្តរជាតិ ចំនួន ២១ទូក ស្មើនឹង ១០គូ ។ មានកីឡាករ ចំនួន ២.២០៥នាក់ និងកម្លាំងត្រៀម ចំនួន ៣៧៤នាក់ សរុប ២.៥៧៩នាក់ ចំពោះ ការប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ គឺមានចម្ងាយ ១.៨០០ម៉ែត្រ ដែលចាប់ផ្តើមអុំ នៅវាលាម៉ោង ១១ និង៣០នាទី ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ។ ដោយឡែក នៅក្នុងការរៀបចំពិព័រណ៍ មានស្តង់ដាក់តាំងបង្ហាញ សរុបចំនួន ១០៥ស្តង់ ក្នុងនោះមានការចូលរួម មកពីវិស័យរដ្ឋបាល និងវិស័យជន ផងដែរ ៕

To Top